ភ្នំពេញ ៖ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាបន្តថយចុះ០,០៦ ភាគរយទៀតមកត្រឹម ៦៣៥,០៧ ពិន្ទុប៉ុណ្ណោះ ដោយសារមានភាគហ៊ុនដល់ទៅបី ដែលមានការថយចុះ ក្នុងពេលផ្សារបិទថ្ងៃនេះ។
ភាគហ៊ុនទាំងនោះរួមមានកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងផេសថិក (PEPC) បានថយចុះមកត្រឹម១២.៣០០រៀល ១២.៩២០រៀល និង២.៩៤០រៀល។ ផ្ទុយមកវិញ មានភាគហ៊ុនមួយប៉ុណ្ណោះគឺ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ដែលមានកំណើនដល់ ៦.២២០រៀលក្នុងមួយហ៊ុន។
ចំណែកឯភាគហ៊ុនបីទៀត ហ្ក្រេនធ្វីន (GTI) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងអេស៊ីលីដា (ABC) បានរក្សាថ្លៃថេរដដែលដួចថ្លៃបិទកាលពីម្សិលមិញ។ ទំហំជួញដូរភាគហ៊ុនសរុបក្នុងថ្ងៃនេះ មានចំនួន១៤១,០១ លានរៀល៕
រក្សាសិទ្ធិដោយ៖CEN