Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំងអាជីវកម្មវិស័យលក់រាយនៅទំនេរច្រើន និងបានកើនឡើងដល់ ៨៥% នៅដំណាច់ឆ្នំា២០២០

ភំ្នពេញ៖ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន The Mall Company ដែលផ្តោតលើវិស័យលក់រាយ បានបង្ហាញថា ទីតាំងអាជីវកម្មក្នុងផ្សារទំនើបនៅទំនេរបានកើនដល់ ១៦ ២៤៧ ម៉ែត្រការ៉េ នៅដំណាច់ឆ្នំា២០២០ គឺកើនឡើងដល់ទៅ ៨៥ ភាគរយ បើធៀបនឹងបរិមាណទីតាំងទំនេរត្រឹម ៨ ៧៦០ ម៉ែត្រការ៉េ កាលពី ឆ្នាំ២០១៩។

របាយការណ៍បានបន្ថែមថា ការកើនឡើងនៃទីតាំងធ្វើអាជីវកម្មដែលនៅទំនេរនេះ ជាឱកាសសម្រាប់ម្ចាស់អាជីវកម្ម អាច រើស បាន ទីតាំងល្អៗ។ របាយការណ៍បញ្ជាក់បន្ថែមថា មិនតែប៉ុណ្ណោះម្ចាស់អាជីវកម្មក៏អាចចរចា ដើម្បីទទួលបានតម្លៃនៃការជួលទាបជាងមុន ពេលដែលជំងឺកូវីដ-១៩ បានផ្ទុះឡើង នេះ។

គិតត្រឹមដំណាច់ឆ្នាំ ២០២០ ទីតាំងធ្វើអាជីវកម្មមានផ្ទៃក្រឡាសរុប ៣៧០ ៧៨១ ម៉ែត្រការ៉េ ដែលទីតាំងទាំងនេះ ផ្គត់ផ្គង់ដោយប្រភេទផ្សារខុសៗគ្នា មានដូចជាផ្សារទំនើបខ្នាតធំ ផ្សារហគមន៍ និងប្រភេទផ្សារបង្កើតក្នុងទីតាំងអគារខុនដូ ឬអគារពាណិជ្ជកម្មជាដើម។

អ្នកជំនាញ បានលើកឡើងថា ទីតាំងលក់រាយនៅទំនេ ដែលមិនមានអ្នកជួល បានកើនឡើង យ៉ាងខ្លាំង នេះ គឺជាឱកាស សម្រាប់ពាណិជ្ជករចាប់យកទីតាំង។ អ្នកដែលមានបំណងធ្វើអាជីវកម្មក្នុងផ្សារទំនើបនាពេលនេះ អាច ជ្រើសរើស ទីតាំងល្អៗបាន ដើម្បីដំណើរការអាជីវកម្ម ដោយសារទីតាំង សម្រាប់ធ្វើអាជីវកម្ម ក្នុងផ្សារទំនើបដែល នៅទំនេរ បានកើនឡើង ត្បិត ស្ថានភាពមិនអំណោយផលកាលពីឆ្នាំមុន ដោយសារតែ ជំងឺកូវីដ១៩។

គួរបញ្ជាក់ថា ស្របពេលដែលវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ កំពុងមានវត្តមាន មន្រ្តីរដ្ឋាភិបាល រួមទាំងអ្នកជំនាញ បានរំពឹងថា ស្ថានភាពសេដ្ឋកិច្ច នឹងប្រសើរឡើងវិញ ចាប់ពីចុងឆ្នាំនេះទៅ៕
រក្សាសិទ្ធិដោយ៖CEN

×