Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើស្លាប់សូមមកពន្យល់សប្តិផង បើនៅរស់ផ្តល់ដំណឹងដល់ក្រុមគ្រួសារ ឲ្យបានដឹងផង កុំឲ្យពួកគាត់បារម្ភ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ខែមីនាឆ្នាំ២០២១នេះ មានក្រុមគ្រួសារសាច់ញាតិជាច្រើននាក់ បានមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសុំការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធករណីនារីម្នាក់ ដែលត្រូវបានឃាតកររំលោភហើយសម្លាប់ រួចដឹកសពយកមកទម្លាក់ចោលក្នុងដីឡូត៍មួយកន្លែង ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២ថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២១។

បន្ទាប់ពីឃើញក្រុមអ្នកសារមានព័ត៌មាន ចុះទៅឡាយផ្សាយតាមបណ្តាញសង្គមហ្វេសបុក ទូរទស្សន៍ កាសែតជាច្រើនអង្គភាព ក្រុមគ្រួសារសពនារីខាងលើ ក៏បានទទួលបានព័ត៌មានខាងលើនេះ។

ដោយសារតែពួកគាត់បានបាត់កូនស្រីរយៈពេលមួយសប្តាហ៍ ស្រដៀងនិងការស្លាប់នារីខាងលើនេះដែរ។
ដោយគាត់បានប្រាប់អ្នកសារព័ត៌មានថា កូនស្រីគាត់មានឈ្មោះសុខ ផានិត ភេទស្រី អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង ស្នាក់នៅបន្ទប់ជួលម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ហើយមុនពេលកើតហេតុ កូនស្រីរបស់គាត់បានចេញពីបន្ទប់ជួល រយៈពេលមួយអាទិត្យទៅហើយ ហើយក៏មិនដែលទំនាក់ទំនងមកពួកគាត់ដែរ ពេលដឹងថាមានករណីឃាតកម្មរំលោភសម្លាប់មនុស្សស្រី កាលពីម្សិលមិញនេះ ពួកគាត់ដាក់ការសង្ស័យថាសពខាងលើនេះ ពិតជាកូនស្រីរបស់គាត់នោះហើយ ទើបពួកគាត់ចង់ឲ្យសមត្ថកិច្ចជំនាញបញ្ជាក់ឲ្យបានច្បាស់ថា សពនារីខាងលើនេះ មានអាយុប៉ុន្មានឆ្នាំប្រហាក់ប្រហែល និងវ័យកូនស្រីគាត់ដែរឬអត់ ហើយសពស្លាប់ដោយសារមូលហេតុអ្វីឲ្យពិតប្រាកដ បើជាករណីឃាតកម្មរំលោភសម្លាប់ចោលមែននោះ សូមឲ្យសមត្ថកិច្ចស្រាវជ្រាវ ចាប់ឃាតករយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះ ដែលបានស្លាប់ទៅផង៕ រក្សាសិទ្ធិដោយ៖សួង សាម

×