Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរមិនគួរឲ្យជឿ ! បុរសវ័យក្មេងម្នាក់សម្រេចចិត្តផ្លាស់ប្តូរមុខមាត់ទាំងស្រុង ក្រោយបរាជ័យស្វែងរកការងារធ្វើ ដោយសារតែ… (វីដេអូ)

បុរសជនជាតិវៀតណាមអាយុ ២៦ ឆ្នាំម្នាក់ បានអះអាងថា បានផ្លាស់ប្តូររូបរាងរបស់គាត់ស្ទើរតែទាំងស្រុង ដោយមានជំនួយពីការវះកាត់កែសម្ផស្ស បន្ទាប់ពីត្រូវបានគេសើចចំអក ក្នុងអំឡុងពេលសម្ភាសន៍ការងារ ដោយសារតែមុខមាត់របស់គាត់អាក្រក់ខ្លាំង។

អ្នកប្រើ TikTok រូបនេះដែលមានឈ្មោះថា Đỗ Quyền បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមអាស៊ី បន្ទាប់ពីបានបង្ហោះរូបថតនូវអ្វីដែលគាត់បានអះអាងថា ជារូបអតីតកាលខ្លួនឯង មុនពេលធ្វើការវះកាត់ប្លាស្ទិចចំនួន ៩ លើក ។

បុរសរូបនេះមើលទៅដូចជាមនុស្សពីផ្សេងគ្នាដាច់ស្រឡះ ពីរូបរាងមុខរបស់គាត់រហូតដល់ភ្នែក និងច្រមុះ។ Quyền បានអះអាងថា គាត់ងាកមកធ្វើការវះកាត់ផ្លាស្ទិច គឺបន្ទាប់ពីព្យាយាមរកការងារធ្វើ ហើយត្រូវបានអ្នកសម្ភាសន៍សើចចំអកដាក់ ព្រោះតែមុខមាត់មិនទាក់ទាញ។

បុរសវ័យក្មេងរូបនេះ ដែលបច្ចុប្បន្នជាជាងផាត់មុខ នៅក្នុងទីក្រុងសៃហ្គន បានប្រាប់តាម TikTok ឲ្យដឹងថា គាត់បានចំណាយប្រាក់ប្រមាណ ៤០០ លានដុង (១៧,៤០០ ដុល្លារ) ទៅលើការវះកាត់ប្លាស្ទិចធំៗចំនួន ៩ លើក ដែលក្នុងនោះរួមមាន៖ ការវះកាត់កែសម្ផស្សចង្ការកែចង្ការ, កែបបូរមាត់, វះកាត់វះកាត់ត្របកភ្នែកទ្វេ និងការផ្សាំបបូរមាត់។

និយាយអំពីមូលហេតុដែលគាត់ងាកទៅធ្វើការវះកាត់ប្លាស្ទិច បុរសវ័យ ២៦ ឆ្នាំរូបនេះបាននិយាយថា មុខមាត់របស់គាត់ខ្លី ដែលជាហេតុធ្វើឱ្យគាត់ពិបាកក្នុងការរកការងារធ្វើ ហើយបន្ទាប់ពីត្រូវបានមើលងាយដោយនិយោជិក ដែលមានសក្តានុពលក្នុងពេលសម្ភាសន៍ការងារ គាត់ក៏បានសម្រេចចិត្តថា វាដល់ពេលដែលត្រូវធ្វើការការផ្លាស់ប្តូរ។ គ្រួសាររបស់គាត់មិនសូវជាធូរធារនោះទេ ដូច្នេះគាត់ត្រូវលៃលកថវិកាសម្រាប់នីតិវិធីកែសម្ផស្ស ពីការសន្សំប្រាក់ដោយផ្ទាល់ខ្លួនរបស់គាត់។

Quyền បានបន្តឲ្យដឹងផងដែរថា៖ “នៅពេលខ្ញុំត្រឡប់មកផ្ទះវិញបន្ទាប់ពីវះកាត់ប្លាស្ទិច គឺឪពុកម្តាយរបស់ខ្ញុំមិនស្គាល់ខ្ញុំទេ ហើយនៅពេលនោះ ខ្ញុំពិតជាទប់ទឹកភ្នែកមិនបាន”។

ជាងផាត់មុខវ័យក្មេងរូបនេះតែងតែបង្ហោះរូបថត និងវីដេអូរបស់គាត់យ៉ាងទៀងទាត់ នៅលើ Instagram និង TikTok រួមទាំងឈុតដែលសង្កត់ធ្ងន់ទៅលើការផ្លាស់ប្តូរយ៉ាងខ្លាំងរបស់គាត់។

ទោះបីជាគាត់មានការរិះគន់យ៉ាងណាក៏ដោយ ក៏ Quyền មិនមានការសោកស្តាយ ចំពោះការងាកទៅរកការវះកាត់ប្លាស្ទិចនេះទេ ហើយប្រាប់ហ្វេនៗថា ពួកគេគួរតែធ្វើអ្វីក៏ដោយដែលធ្វើឱ្យពួកគេមានអារម្មណ៍ស្រួល។

គាត់បាននិយាយថា៖ “ត្រូវរឹងមាំ និងស្វែងរកភាពស្រស់ស្អាតដែលអ្នកជឿជាក់បំផុត។ ស្តង់ដារនៃភាពស្រស់ស្អាតសម្រាប់ខ្ញុំ គឺនៅពេលអ្នកមើលខ្លួនឯងនៅក្នុងកញ្ចក់ ហើយអ្នកមានអារម្មណ៍ពេញចិត្តនិងមានទំនុកចិត្ត”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@quyen_do8

##howichange ai rồi cũng khác cam ơn ai đó đã bỏ rơi tôi để tôi tìm lại chính mình 😇 ##Thaydoi ##daythithanhcong

♬ nhạc nền – Thiên Tú Singer
@quyen_do8

##howichange cám ơn ai đó bỏ rơi tôi để tôi tìm lại dc chính mình ##lộtxác ##Thaydoi

♬ Hẹn Yêu – Minh Vương, Thương Võ, ACV
@quyen_do8

Xấu zai như a thi trăc ko ai yeu đâu 🏓🏓

♬ nhạc nền – 🍂Tub Hmoob Pluagههههه🍁 – Tik Toker
×