Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងកសិកម្មបង្ហាញ វឌ្ឍនភាពនៃការងារបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២១

ភ្នំពេញ ៖ គិតមកត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ផ្ទៃដីស្រូវរដូវប្រាំងសម្រេចបានប្រមាណជា ៦៤២ ៤៨៣ ហ.ត ស្មើនឹង ១៣៩,៩១% លើផែនការចំនួន ៤៥៩ ២០០ ហ.ត បើទោះជាព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសស្ថិតនៅក្នុងអាងទន្លេមេគង្គ បានជួបបញ្ហាប្រឈមទៅនឹងកម្រិតកម្ពស់ទឺកទន្លេមេគង្គ នៅក្នុងរដូវវស្សាឆ្នាំ២០២០ កន្លងទៅ យ៉ាងណាក៏ដោយ ។

យោងតាមលទ្ធផលខាងលើ យើងបានពិនិត្យឃើញថា មានខេត្តចំនួន ៥ ក្នុងចំណោម ២៥ រាជធានី/ខេត្ត ដែលបានធ្វើឲ្យសម្រេចដាំដុះលើផ្ទៃដីស្រូវរដូវប្រាំងច្រើនជាងគេ ក្នុងនេះមាន៖ ១) ខេត្តព្រៃវែង សម្រេចបាន ១១១ ២៧៩ ហ.ត ២) ខេត្តតាកែវ សម្រេចបាន ១០៧ ៣៧៧ ហ.ត ៣) ខេត្តកំពង់ធំ សម្រេចបាន ៧៦ ៩៥៦ ហ.ត ៤) ខេត្តកណ្តាល សម្រេចបាន ៥៥ ០៤៧ ហ.ត និង ៥) ខេត្តបន្ទាយមានជ័យ សម្រេចបាន ៥០ ៥១១ ហ.ត ។

ទន្ទឹមនឹងប្រជាកសិករនៅតំបន់មួយចំនួនបាននឹងកំពុងបន្តសាបព្រោះ ក៏ការប្រមូលផលស្រូវរដូវប្រាំងនៅទូទាំងប្រទេស បាននិងកំពុងដំណើរការបន្តបន្ទាប់ផងដែរ គិតមកត្រឹមថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១ ប្រជាកសិករសម្រេចប្រមូលផលស្រូវរដូវប្រាំងបានចំនួនជាង ១,៤ លានតោន លើផ្ទៃដី ៣២៥ ៦១៣ ហ.ត ស្មើនឹង ៥០,៦៨% ដែលទទួលបានទិន្នផលជាមធ្យមប្រមាណ ៤,៤៣ តោន/ហ.ត ។

យោងតាមការព្យាករណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា៖ ការប្រមូលផលស្រូវរដូវប្រាំងឆ្នាំនេះ អាចមានចំនួនជាង ២,៦ លានតោន ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឺះភូតគាមអនាម័យ បានឲ្យដឹងថា ការនាំចេញផលិតផលស្រូវពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល២ខែ៤ថ្ងៃ ដើមឆ្នាំ២០២១ នេះសម្រេចបានចំនួន ៧០៧ ៥៩៥ តោន ក្នុងនេះការនាំចេញស្រូវផ្លូវការមានចំនួន ៣៤៥ ៦០០ តោន ។

ដោយឡែកចំពោះទីផ្សារស្រូវវិញ ឆ្នាំនេះវិញ គឺកសិករភាគច្រើនសប្បាយចិត្ត ព្រោះតម្លៃស្រូវថ្លៃជាងរាល់ឆ្នាំ គឺពី៩៥០ ដល់ ១ ១៧០រៀល/គីឡូក្រាម៕ រក្សាសិទ្ធិដោយ៖CEN

×