ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការផាកពិន័យឈ្មោះនូវ ចន្ថាភេទមុខរបរជា បុគ្គលិកធ្វើការ នៅសណ្ឋាគារឯកជនមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ និងមានទីលំនៅទីតាំងនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៥ខែមិនាឆ្នាំ ២០២១បានតាមពីពិន័យ ចំពោះបុគ្គលដែល គេចវេចចេញ ពីកន្លែងធ្វើចត្តាឡីស័កក្នុងកំឡុងពេលធ្វើចត្តាឡីស័កទៅដល់ផ្ទះតែម្តង។
យោងតាមព័ត៌មានពីគេហទំព័រនៃបណ្តាញសង្គមផ្លូវការរបស់ចេញផ្សាយនៅថ្ងៃទី៥ខែមីនាឆ្នាំ២០២១រដ្ឋបាលខេត្ត បានលើកឡើងថា ត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានដាក់ឱ្យធ្វើ ចត្តាឡីស័កនៅផ្ទះដើម្បីធ្វើការតាមដានសុខភាព តែរូបគាត់មិនបានអនុវត្តន៍តាមការណែនាំ ដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថាដូច្នេះព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរបាន សម្រេច ធ្វើការផាកពិន័យលើបុរសរូបនេះ ជាប្រាក់ចំនួន ២លានរៀល ។ការផាកនេះដោយ យោងតាមអនុក្រឹត្យ លេខ ២៧អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចក្តាឡីស័កដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ ។
រដ្ឋបាលបានលើកឡើងថាម្យ៉ាងទៀតជាការព្រមាន ដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កផ្សេងទៀត កុំឱ្យយកគំរូតាម និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការពិសេស (៣.កុំ និង៣.ការពារ) របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕ រក្សាសិទ្ធិដោយ៖CEN



