ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ឲ្យដឹងថា ទាហានប្តូរភេទដំបូងគេរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានរំសាយចេញពីកងទ័ព អស់រយពេលជាងមួយឆ្នាំមកហើយ ដោយសារទទួលយកការវះកាត់ប្តូរភេទ ត្រូវបានគេរកឃើញថាស្លាប់ហើយ។
អាជ្ញាធរបានរកឃើញនាង អតីតទាហានកូរ៉េខាងត្បូង វ័យ ២៣ ឆ្នាំ រូបនេះ ស្លាប់នៅក្នុងផ្ទះរបស់នាង នៅ Cheongju ភាគខាងត្បូងទីក្រុងសេអ៊ូល បន្ទាប់ពីអ្នកប្រឹក្សាផ្នែកសុខភាពផ្លូវចិត្ត បានទូរស័ព្ទរាយការណ៍ថា ពួកគេមិនអាចទាក់ទងនាងបានទេ ចាប់តាំងពីរថ្ងៃអាទិត្យ មកម្ល៉េះ។
Byun ដែលជាអតីតសេនាធិការបុគ្គលិក បានចុះឈ្មោះស្ម័គ្រចិត្តនៅឆ្នាំ ២០១៧ និងបានធ្វើការវះកាត់បញ្ជាក់ភេទនៅឆ្នាំ ២០១៩ នៅក្នុងប្រទេសថៃ។
ក្រសួងការពារជាតិបានចាត់ថ្នាក់ការបាត់បង់ប្រដាប់ភេទបុរសរបស់ Byun ថាជាជនពិការភាពរាងកាយ ហើយក្រុមយោធាបានចេញសេចក្តីសម្រេចនៅដើមឆ្នាំ២០២០ ថា Byun នឹងត្រូវបណ្តេញចេញ។ កូរ៉េខាងត្បូងហាមឃាត់មនុស្សប្តូរភេទពីការចូលបម្រើយោធា ហើយ Byun គឺជាទាហានដែលមានមុខងារសកម្មដំបូងគេ ដែលបានទទួលការវះកាត់ប្តូរភេទ។
យោងតាមមជ្ឍមណ្ឌលសុខភាពផ្លូវចិត្តក្នុងតំបន់របស់នាង បាននិយាយថា Byun បានព្យាយាមធ្វើអត្តឃាតកាលពី ៣ ខែមុន។
អាជ្ញាធរមិនបានរកឃើញលិខិតបញ្ជាក់ពីការធ្វើអត្តឃាតនៅក្នុងផ្ទះរបស់នាងទេ។ ហើយខណៈពេលនេះ ក្រុមអ្នកស៊ើបអង្កេតក៏មិនទាន់អាចបង្ហាញព័ត៌មានលម្អិតអំពីការស្លាប់របស់នាងនៅឡើយទេ។
សូមបញ្ជាក់ថា Byun ត្រូវបានគេបណ្តេញចេញពីការងារដោយបង្ខំនៅក្នុងខែមករាឆ្នាំ ២០២០ បន្ទាប់ពីទទួលការវះកាត់ប្តូរភេទ។
ក្រោយមក Byun បានស្នើសុំឱ្យមានការចូលធ្វើការវិញ បន្ទាប់ពីនាងត្រូវបានបណ្តេញចេញ ប៉ុន្តែកងទ័ពបានបដិសេធការអង្វររបស់នាងនៅខែកក្កដាឆ្នាំ ២០២០។ ដែលមូលហេតុនេះ អាចធ្វើឲ្យនាងតូចចិត្តខ្លាំង រហូតធ្វើធ្វើអត្តឃាតបញ្ចប់ជីវិតបែបនេះតែម្តងទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






