Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​អ្នកលក់​កាហ្វេ​និង​បុរស​អ្នករត់​កង់​បី​ម្នាក់ និយាយ​ថ្លៃ​គ្នា​មិនត្រូវ​ឈ្លោះ​គ្នា​ផ្អើល​សួនច្បារ​ខាងមុខ​សាលា​ជាតិ​គ្រប់គ្រង​

​ភ្នំពេញ ៖ ស្ត្រី​អ្នកលក់​កាហ្វេ​ម្នាក់​និង​បុរស​អ្នករត់​កង់​បី​ម្នាក់ទៀត និយាយ​ថ្លៃ​កាហ្វេ​គ្នា​មិនត្រូវ ឈ្លោះ​គ្នា​ផ្អើល​សួនច្បារ​ខាងមុខ​សាលា​ជាតិ​គ្រប់គ្រង (​សាលា​នី​ម​) បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ប៉ុស្តិ៍​វត្តភ្នំ ជួយ​អន្តរាគមន៍​។

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​៥​ខែមីនា ឆ្នាំ ២០២១ តាម​បណ្តោយ​ផ្លូវ​៩២ ក្បែរ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែង កន្លែងកើតហេតុ​បានឱ្យដឹងថា បុរស​ម្នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​កង់​បី​ទៅ​ទិញ​កាហ្វេ​ពី​ស្ត្រី​ម្នាក់ ដែល​កំពុង​លក់​តាមរ​ទះ​រុញ​នៅ​ចំណុច​ខាងលើ នៅពេល​ទិញ​មិនបាន​និយាយ​ពី​ថ្លៃ​កាហ្វេ​នោះទេ លុះ​ដល់ពេល​ស្ត្រី​ជា​អ្នកលក់​កាហ្វេ​វេច​ខ្ចប់​រួច ហើយ​បុរស​ខាងលើ​ក៏​សួរ​ទៅ​ស្ត្រី​នោះ​ថា កាហ្វេ​តម្លៃ​មួយ​កែវ​ប៉ុន្មាន ពេលនោះ​ស្ត្រី​ខាងលើ​ឆ្លើយថា​ខ្ញុំ​លក់​មួយ​កែ ២៥០០​រៀល ម្ចាស់​កង់​បី​តប​ថា​ថ្លៃ​ម៉េ​ស ១៥០០​រៀល បាន​ហើយ​
​ស្ត្រី​អ្នកលក់​និយាយ​តប​ថាបើ​មិន​ទិញ​ទេ​ខ្ញុំ​ទុក លក់​ឱ្យ​អ្នក​ផ្សេងទៀត ហើយ​ភ្លាម​ហ្នឹង​អ្នករត់​កង់​បី​ក៏បាន​ដើរចេញ មក​អង្គុយ​លើ​កង់​បី​នៅ​ផ្លូវ​ម្ខាង​ទៀត ហើយ​មាន​ស្ត្រី​អ្នកលក់​កាហ្វេ​ក៏​គប់​កាហ្វេ​ទឹកកក ទៅ​បុរស​រត់​កង់​បី បន្ទាប់មក​ពួកគេ​ក៏​ឈ្លោះ​គ្នា​ដោយ​ពាក្យសំដី បន្ទាប់មក​ក៏​ឈានដល់​ប្រតាយប្រតប់​គ្នា បណ្តាល​ឱ្យដាច់​រលាត់​ដៃ​ជើង​តិចតួច​ទាំងសងខាង​។

​ក្រោយ​កើតហេតុ​និង​សមត្ថកិច្ច​ប៉ុស្តិ៍ បានមក​ដល់​រួច​ហៅ​ទៅធ្វើ​ការសាកសួរ នៅ​ប៉ុស្តិ៍ ក្រោយមក​ពួកគេ​ក៏​ផ្សះផ្សា​គ្នា ដោះស្រាយ​បញ្ចប់រឿង​៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

×