កំពង់ស្ពឺ ៖ នៅថៃ្ងទី ០៥ ខែមីនា ឆ្នាំ ២០២១ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវរហូត ឈានដល់ការកំណត់និងឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ត រួចគេចខ្លួន កាលពីថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី រថយន្តកម្មសិទ្ធិ ឈ្មោះ លឹម ម៉េង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិវល្លិសរ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ម៉ាកហាយលែនឌើ ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ 1AM.3290 នៅចំណុចមុខផ្ទះរបស់ឈ្មោះ សេង ឆេង ភេទប្រុស អាយុ២៦ឆ្នាំ ។
ជនសង្ស័យ មានឈ្មោះ សេង ឆេង ក្រោយពេលសាកសួរ បានឆ្លើយសារភាព ទទួលស្គាល់ថា ខ្លួនពិតជាបានយកដំថ្មគប់ទៅលើរថយន្ត របស់ជនរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំ រឿងបញ្ជូនជនសង្ស័យ ទៅកាន់ការិយាល័យជំនាញ ព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីសាកសួរបន្តនិងកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ៖សួង សាម


