Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់ទឹក ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្សពួក​២​នាក់ ដែល​លួច​យក​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក OPPO

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១​វេលា​ម៉ោង​៧​និង​៣៧​នាទី​ព្រឹក ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​Honda dream ពណ៌​ខ្មៅ ឆ្នាំ​២០២១ ផ្លាកលេខ ភ្នំពេញ 1IR-9780 បានមក​ឈប់​មុខផ្ទះ​កំពុង​ជួសជុល លេខ ១៣៦ ផ្លូវ​៤៣០ ភូមិ​១ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រួច​ក៏​នាំគ្នា​ចុះចូល​ទៅក្នុង​ផ្ទះ​នោះ​ចូលទៅ​មើល​គ្រប់​ជាន់ ហើយ​ជនសង្ស័យ​បាន​លួច​យក​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក OPPO​ពណ៌​ក្រហម​ទុក​នៅលើ​តុ​សំអាង បានសំរេច​រួច​នាំគ្នា​ឡើង​ជិះ​ម៉ូតូ​គិចខ្លួនបាត់​បន្ទាប់មក​នៅ​វេលា​១១​និង​០៥​នាទី ថ្ងៃ​ដដែល ជន​រក​គ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទំនប់ទឹក ដោយ​យក​វី​ឌី​អូ​តាមរយៈ កា​ម៉េ​រ៉ា​សុវត្ថិភាព ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ខ្លួន​មកជា​មួយ ។

​លុះ​មកដល់​ព្រឹក​ថ្ងៃទី ០៥ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ៨​និង​០៩​នាទី ក៏​ជនរងគ្រោះ​ឃើញ​ជនសង្ស័យ​ខាងលើ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ខាងលើ​តាម​បណ្តោយ​ផ្លូវ​៤៣០ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក៏​ខ​ល​មក​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់ទឹក ដើម្បី​ជួយ​អន្តរាគមន៍ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឆេវ គឹម​សល់ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ (​គ្មាន​) ស្នាក់នៅ​ផ្ទះជួល សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ
​រាជធានី​ភ្នំពេញ ។ ចំណែក​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ គីម ភេទ​ប្រុស អាយុ​ប្រហែល​១៨​ឆ្នាំ​រត់គេចខ្លួន​រួច ។

​បន្ទាប់មក​សមត្ថកិច្ច​យើង​នាំខ្លួន​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា បានធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​យក​គ្រឿង​ខាងលើ​កាលពី​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១ ពិត​ប្រា​ដក​មែន ។​

​កន្លងមក​ជនសង្ស័យ​ខាងលើ បាន​សារភាពថា ធ្លាប់ធ្វើ​សកម្មភាព​លួច​យក​ម៉ូ​ទ័​រ​ផ្សារ​ដែក​មួយគ្រឿង នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១២​និង​០២​នាទី នៅ​ចំនុច​ផ្ទះ​កំពុង​ជួសជុល​លេខ 91A ផ្លូវ ១៧៣ ភូមិ​១ សង្កាត់​ទំនប់ទឹក ដែល​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់ទឹក​ស្រាប់ ៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

×