ពាក្យថាថៅកែ បើនិយាយដល់ទឹកចិត្តវិញ គឺមានតិចណាស់ដែលល្អនោះ ខណៈនៅមានរឿងជាច្រើនទៀតមិនត្រូវបានលេចចេញមកក្រៅ ដែលថៅកែមួយចំនួនតែងតែមានចិត្តខ្មៅជាប់ខ្លួនជានិច្ច មកលើកូនឈ្នួលរបស់ខ្លួន។ តួយ៉ាង ដូចជាថៅកែស្រីជាម្ចាស់ហាងអ៊ុតសក់រូបនេះអ៊ីចឹង ត្រូវបានដឹងថា បានវាយធ្វើបាបកូនឈ្នួលរបស់ខ្លួនរាប់ភ្លេច ហើយនៅពេលនេះ ត្រូវបានតាមទាន់ដោយពូមីងរបស់ក្មេងស្រីរងគ្រោះតែម្តង។
នេះបើយោងតាមគណីហ្វេសប៊ុកឈ្មោះ Phearak Mini ត្រូវជាពូក្មេងស្រីរងគ្រោះ និងក៏ត្រូវជាមិត្តភក្តិនឹងថៅកែស្រីខាងលើ បានបង្ហោះវីដេអូ និងសរសេររៀបរាប់ឲ្យដឹងថា៖ «ខ្ញុំបាទ ធី សុភារៈ តាំងនាមឲ្យអនាព្យាបាលជនរងគ្រោះ សុំនិយាយបកស្រាយរឿងថៅកែចិត្តខ្មៅធ្វើបាបប្អូនស្រីខ្ញុំបន្តិច។ ដោយសារតែជីវភាពក្រលំបាក់ និង ឪពុកទើបនិងស្លាប់ចោលផងទើបស្រី និចទើបតែអាយុ១៦ឆ្នាំ បង្ខំចិត្តបោះបង់ការសិក្សារនៅថ្នាក់ទី៩ ដើម្បីរកលុយជួយចិញ្ចឹមម្ដាយនិងប្អូនៗតូច។ ម្ដាយស្រីនិចក៏ បានពឹងពួកខ្ញុំដែលត្រូវជាសាច់ញាតិ ជួយរកថៅកែរឺផ្ទះណាដែលគេរើសឈ្នួលបំរើ ដើម្បីបានប្រាក់ខែខ្លះចិញ្ចឹមប្អូនតូចៗ។ ដោយសារតែពួកខ្ញុំស្គាល់មិត្តភក្តិម្នាក់ដែល បើកហ៊ាងអ៊ុតសក់ ហើយគាត់កំពុងតែស្វែងរកកូនឈ្នួលស្រាប់ផងនោះ ពួកខ្ញុំក៏បាន សុំគេដើម្បីឲ្យស្រីនិចនៅជាមួយដើម្បីបម្រើនិងបានប្រាក់ខែ ណាមួយគិតថាមិត្តភក្តិខ្លួនឯងផង ស្រួលឲ្យជួយមើលការខុសត្រូវលើស្រីនិច ហើយគ្នាឯងអញ្ចឹងគេមិនវៃធ្វើបាបអីទេព្រោះសុទ្ធតែគ្នាឯង ហើយសម្រាប់ប្រាក់ខែ គឺបាន100$ ។
តែគ្រប់យ៉ាងខុសពីការគិត ស្រីនិចត្រូវបានថៅកែដែលត្រូវជាមិត្តភក្តិរបស់ពួកខ្ញុំវាយធ្វើបាបជារឿយៗ ពីមួយថ្ងៃទៅមួយថ្ងៃ ស្នាមជាំនៅលើខ្លួនមានជារៀងរាល់ថ្ងៃ បាត់ស្នាមជាំមួយចូលស្នាមមួយទៀត។គេវៃ គេមួល គេខ្វាច គេខោក យកទូរសព្ទវាយក្បាល គេយកអាលុយមីញ៉ូមលាបពណ៌សក់មកវាយក្បាលពកក៏មាន យកទូរស័ព្ទវៃក្បាលក៏មានសំខាន់គំរាមមិនឲ្យប្រាប់អ្នកជិតខាងនិង សាច់ញាតិបងប្អូន។ លុយប្រាក់ខែបើកឲ្យមិនទៀង រដាក់រដុប ម្ដង50$ ម្ដង 20$ ម្ដង10$ តាមការនឹកឃើញ។
ដោយសារតែខ្លាចថៅកែវៃ ហើយណាមួយគ្មានទូរស្ទ័ប្រើផង ទើបស្រីនិចគ្មានអ្វីនិងទាក់ទងមកពួកខ្ញុំនិងសាច់ញាតិបងប្អូន បានត្រឹមតែរងនូវការធ្វើបាប និងឈឺចិត្តគ្មានអ្នកដឹង។ រហូតដល់ម្សិលមិញថ្ងៃទី3.03.2021 ម៉ោង ៨ ល្ងាច ពួកខ្ញុំមានអារម្មណ៍ថានឹកស្រីនិច ទើបនាំគ្នាទៅលេងនិងបានយកផ្លែស្វាយផ្ញើរនាង ពេលទៅដល់ទើបបែកសាច់រឿង ព្រោះតែលើផ្ទៃមុខស្រីនិចមានស្នាមជាំ និងខ្វាច ជាច្រើនកន្លែង និងបែកមាត់ខាងក្នុងថែមទៀតផង ពួកខ្ញុំក៏សួរនាំទើបស្រីនិចរៀបរាប់ទាំងទឹកភ្នែក រាល់ការវាយដុំនិងភាពឈឺចាប់ ពួកខ្ញុំបានពិភាក្សាគ្នាហើយសម្រេចចិត្ត ទៅយកស្រីនិច មកវិញនៅថ្ងៃនេះ 04.03.2021ហើយឈប់ឲ្យនៅជាមួយគេទៀត។»។
ក្រោយពីបានឃើញបែបនេះ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម បានបញ្ចេញកំហឹងថា៖ «ធ្លាប់ឃើញតែក្នុងរឿង ថៅកែធ្វើបាបកូនចៅ តែនេះជារឿងពិតពិបាកទទួលយកណា ឱមីចោរតិរច្ឆាន នាងឯងអីក៏សាហាវជាងសត្វម្ល៉េះ, ប្តឹងចាប់វាដាក់គុកទៅ មីថោកបើគេធ្វើបាបប្អូន ឬកូននាងឯងវិញ តើនាងឯងចេះឈឺចាប់ទេ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

















