Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គមេបញ្ជាការ​ជម្រុញ​ដល់​ថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន ចូលរួម​ការពារ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ត្រូវការពារ​មិន​ឲ្យ​មានការ​ឆ្លងដែន​ចេញចូល​ខុសច្បាប់​

​ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ជម្រុញ​ដល់​ថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន ត្រូវខិតខំ​បន្ថែមទៀត​ក្នុងការ​អនុវត្ត​ភារកិច្ច​ស្នូល ការចូលរួម​ការពារ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ការត្រៀម​កម្លាំង​អន្តរាគមន៍​ពេល​មាន​បទបញ្ជា ក្នុងនោះ​កម្លាំង​នៅ​តំបន់​ព្រំដែន​ត្រូវការពារ​មិន​ឲ្យ​មានការ​ឆ្លងដែន​ចេញចូល​ខុសច្បាប់ រវាង​ប្រទេស​ដែល​ជាប់​ព្រំដែន​ជាមួយ​កម្ពុជា ខណៈ​សភាពការណ៍​បច្ចុប្បន្ន​កំពុង​រឹតបន្តឹង​លើ​បញ្ហា​ជំងឺ​កូ​វីដ​១៩ និង​ត្រូវ​បន្ត​សហការ​ឲ្យ​បានល្អ​ជាមួយ​ប្រទេសជិតខាង ដោយ​អនុវត្តបាន​ត្រឹមត្រូវ​តាម​គោលនយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ប្រែក្លាយ​តំបន់​ព្រំដែន​ជា​តំបន់​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។​

​ការ​ជម្រុញ​នេះ ក្នុង​ពិធី​ជួប​សំណេះសំណាល និង សួរសុខទុក្ខ​កងទ័ព ទិស​យោធភូមិភាគ​ទី​៣ នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១ ។​

​ថ្លែង​នៅក្នុង​ឱកាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ស្នាដៃ សមិទ្ធិផល​ជាច្រើន ដែល​នាយទាហាន នាយទាហានរង និង​ពលទាហាន សម្រេចបាន​នាពេល​កន្លងមក នៅក្នុង​ការបំពេញភារកិច្ច​ការពារ​បូរណភាព​ទឹកដី ការពារ​សុខសន្តិភាព ស្ថិរភាព និង​ការខិតខំ​កសាង​អង្គភាព​ឱ្យមាន​ការរីកចម្រើន​មកដល់​បច្ចុប្បន្ន​។​

​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ និង​កងកម្លាំង​ទាំងអស់ ត្រូវ​រស់នៅ​មាន​អនាម័យ​ល្អ គោរព​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍ (៣.​កុំ និង​៣.​ការពារ​) របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍ និង​ត្រូវ​ចូលរួម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ឲ្យ​បាន​គ្រប់គ្នា ដោយ​មិនត្រូវ​ជឿ​តាម​ការឃោសនា​អកុសល​របស់​ជន​អគតិ​មួយចំនួន អំពី​បញ្ហា​ការចាក់​វ៉ាក់សាំង​នោះឡើយ​។​

​ជំនួសមុខ​ឲ្យ​កងកម្លាំង​ជួរមុខ​នៅ​ទិស​យោធភូមិភាគ​ទី​៣ ឧ​ត្ត​ម​សេនីយ៍​ឯក យឿ​ង សុខុន បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ ចំពោះ​វត្តមាន​របស់​អគ្គមេបញ្ជាកា​រ ដែល​បាន​ចុះមក​សួរសុខទុក្ខ ព្រមទាំង​នាំយក​អំណោយ​មក​ផ្តល់ជូន​កងកម្លាំង​នាឱកាស​នេះ ដែលជា​កាយវិការ​ដ៏​ល្អ​ប្រពៃ បង្ហាញ​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់​សុខ​ទុក្ខ​កងទ័ព និង​បាន​ប្តេជ្ញា​ខិតខំ​បំពេញភារកិច្ច​ការពារ​បូរណភាព​ទឹកដី​ឲ្យ​បាន​រឹងមាំ​៕ រក្សា​សិទ្ធិ​ដោយ : ចេស្តារ​

×