Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដកហូត​អំបិល​មួយចំនួន ដែល​ដាក់លក់​ក្នុង​ផ្សារ​តាកែវ ក្រោយ​រកឃើញ​គ្មាន​ជាតិ​អ៊ីយ៉ូត​

​តាកែវ ៖ មន្ត្រី​ជំនាញ​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ ក្លែងបន្លំ ហៅ​កាត់ ក​.​ប​.​ប ខេត្តតាកែវ បាន​ពិនិត្យ​រកឃើញ​អំបិល​មួយចំនួន​ដែល​ក្រុមអាជីវករ​ក្នុង​ផ្សារ​តាកែវ ដាក់លក់​មិនមាន​សា​ធាតុ​អ៊ីយ៉ូត និង​ទំនិញ​ជា​ប្រភេទ​ប័​រ​កំប៉ុង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ព្រមទាំង​បាន​ដកហូត​មក​បំផ្លាញចោល​ផងដែរ ។​

​លោក លី សេរី​សម្បត្តិ ប្រធាន​ជំនាញ​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ ក្លែងបន្លំ ហៅ​កាត់ ក​.​ប​.​ប ខេត្តតាកែវ ដែល​បាន​ដឹកនាំ​មន្ត្រី​ជំនាញ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​និង​គណៈកម្មការ​ផ្សារ​តាកែវ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៥ ខែមីនា ឆ្នាំ​២០២១​នេះ បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ជា​ប្រភេទ​គ្រឿង​កំប៉ុង បន្លែ ផ្លែឈើ នឹង​បានធ្វើ​តេស្ត​រកសា​ធាតុគីមី​ទៅលើ​ចំណីអាហារ បាន​ថ្លែង​ឲ្យ​ដឹងថា នៅក្នុង​ការចុះពិនិត្យ​មុខទំនិញ​ដែល​ដាក់លក់​នៅលើ​ផ្សារ​តាកែវ​នេះ មន្ត្រី​ជំនា​ញក​.​ប​.​ប បាន​រកឃើញ​អំបិល​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ទា​គឹម​ហ៊ួ និង​សិប្បកម្ម​កែច្នៃ​អំបិលអ៊ីយ៉ូត តាំង ប៊ុន​គ្រុយ មិនមាន​ដាក់​សា​ធាតុ​អ៊ីយ៉ូត​នៅក្នុង​អំបិល​នោះទេ ដូច្នោះ​មន្ត្រី​ជំនាញ​បានធ្វើ​ការណែនាំ ដល់​បងប្អូន​អាជីវករ​ឱ្យ​ទាក់ទង​ទៅ​ក្រុមហ៊ុន​ខាងលើ ឲ្យ​នាំយក​អំបិល​ដែលមាន​ដាក់​សា​ធាតុ​អ៊ីយ៉ូត មក​ចែកចាយ​លក់​លើ​ទីផ្សារ​ឡើងវិញ​។​

​លោក​ប្រធាន​សា​ខាក​.​ប​.​ប​ខេត្ត បាន​បន្តធ្វើ​ការអំពាវនាវ​ដល់​បងប្អូន​អាជីវករ ដែល​ដាក់​លក់ទំនិញ​នៅលើ​ទីផ្សារ​ទាំងអស់ ត្រូវតែ​ដាក់លក់​ទំនិញ​ដែល​គ្មាន​ដាក់​សារធាតុ​គីមី ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ការដាក់​អំបិល​ត្រូវតែ​អំបិល​ដែលមាន​សា​ធាតុ​អ៊ីយ៉ូត ព្រោះ​ការប្រើប្រាស់​អំបិល​ដែល​គ្មាន​ជាតិ​អ៊ីយ៉ូត វា​និង​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ពក​ករ និង​មិនមាន​ការរីកលូតលាស់​ដល់​បញ្ញា​ស្មារតី​របស់​មនុស្ស ជាពិសេស​រូបរាងកាយ​របស់​កុមារ ៕ រក្សា​សិទ្ធិ​ដោយ​៖​តាកែវ​

×