Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ​ឪពុក​នារី​ដែល​គាត់​ស្មានតែ​កូនស្រី​ក្រមុំ​របស់គាត់ ត្រូវបាន​ឃាតករ​រំលោភ ហើយ​សម្លាប់ បាន​ថ្លែងអំណរគុណ​ដល់​អង្គភាព​CEN យ៉ាង​អនេក ក្រោយ​ក្រុមការងារ​បានធ្វើការ​Live​ផ្ទាល់​

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០២១ ម្សិលមិញ​នេះ អង្គភាព​CEN រួម​អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព​ផ្សេងទៀត បាន​ចុះទៅ​ធ្វើការ​Live​ផ្ទាល់ ករណី​ឃាតកម្ម​រំលោភ​សម្លាប់​នារី​ម្នាក់​យ៉ាង​ឃោរឃៅ ដោយ​សម្លាប់​រួច​ដឹក​សាកសព​មក​ទម្លាក់ចោល​ក្នុង​ដីឡូត៍​មួយកន្លែង ស្ថិតនៅ​ផ្លូវ​បេតុង ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​។​

​លុះ​នៅ​ព្រឹក​មិញ​នេះ លោក​អ៊ួ​ន ឡេង និង​អ្នកស្រី​រស់ ស៊ីណា ដែល​ត្រូវជា​ឪពុកម្តាយ​របស់​នារី​ម្នាក់​ឈ្មោះ​សុខ ផានិត អាយុ​២៦​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​ម្តុំ​លូ​៥ ក្បែរ​កន្លែងកើតហេតុ​ដែរនោះ បាន​បាត់​កូនស្រី​របស់គាត់​រយៈពេល​មួយអាទិត្យ​ទៅហើយ ចាប់តាំងពី​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០២១ ដោយ​ផ្តាច់ការ​ទំនាក់ទំនង​គ្នា សូម្បីតែ​ទូរស័ព្ទ​និង​ឆាត​ក៏​តេ​មិន​ចូល​ដែរ ទើប​គាត់​សន្និដ្ឋានថា សព​នារី​ដែល​ឃាតករ​សម្លាប់​ទាំង​អាក្រាតកាយ ហើយ​មាន​សភាព​ស្អុយ និង​មាន​ដង្កូវ​ចោះ ហើយ​សាកសព​នោះ ស្លាប់​ប្រហែល​មួយអាទិត្យ​ដូចគ្នា ដោយ​មិន​អ​សមចិត្ត​ដេក​មិន​លក់​បក់​មិន​ល្ហើយ ទើប​គាត់​មកកាន់​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​៣ ដើម្បី​សុំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ជួយ​បញ្ជក់​បន្ថែមថា ក្រោយពេល​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច មានបាន​ទទួល​ភិនភាគ និង​អាយុ​ជនរងគ្រោះ​បានដែរ​ឬទេ​។​

​ក្រោយមក​ក្រុមការងារ​CEN​បានធ្វើការ​Live​ផ្ទាល់ តាម​សំណូមពរ​ឪពុកម្តាយ​របស់​នារី​ឈ្មោះ​សុខ ផានិត ថា បើសិនជា​ស្លាប់​មក​ពន្យល់​ស​ប្តិ​ឲ្យ​ម្តាយ​ឪពុក និង​ក្រុមគ្រួសារ​បានដឹង​ផង តែបើ​នៅរស់​ផ្តល់ដំណឹង​មក​ក្រុមគ្រួសារ​ផង កុំ​ឲ្យ​ពួកគាត់​បារម្ភ​។​
​បន្ទាប់ពី​ក្រុមការងារ​អង្គភាព​CEN បានធ្វើការ​LIve​ចប់ រយៈពេល​ជិត​២​ម៉ោង ស្រាប់តែ​កូនស្រី​របស់គាត់ បាន​ត្រឡប់មកផ្ទះ​វិញ​ហើយ​។​

​ក្នុងនាម​គាត់​ជា​ឪពុកម្តាយ គ្មាន​ពាក្យពេចន៍​អ្វី​នោះទេ មានតែ​សម្តែង​ការ​អរគុណ និង​ជូនពរ​ដល់​ក្រុមការងារ​របស់​អង្គភាព​CEN ដែល​បានធ្វើការ​Live​ផ្ទាល់ ឲ្យ​មាន​សុខភាព​ភាពល្អ​និង​សូម ឲ្យ​ការងារ​កាន់តែ​ជោគជ័យ​ឆ្ពោះទៅមុខ​ជានិច្ច​៕ រក្សា​សិទ្ធិ​ដោយ​៖​សួង សាម​

×