Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​ស្រុក​ចិត្រ​បុរី និង​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បង្ក្រាប​រថយន្ដ​សាំ​យ៉ុង​ដឹកឈើ​ប្រណិត ចំនួន​២​គ្រឿង​

​ក្រចេះ ៖ កម្លាំង​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី សហកា​ជាមួយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ចុះបង្ក្រាប​រថយន្ដ​សាំង​យ៉ុង​ដឹក​សិប្បកម្ម បង្កប់​ឈើប្រណិត​ចំនួន ២​គ្រឿង នៅវេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១ នៅលើ​ផ្លូវជាតិ​លេខ​៧ ចំណុច​ភូមិ​បន្ទាយ ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

​លោក​វរសេនីយ៍ត្រី អ៊ឹម ចិ​ត្រា មេ​ប​បញ្ជាការ​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី ដែល​ដឹកនាំ​ប្រតិបត្តិការ​នេះ បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​ទិសដៅ​ផែនការ​សកម្មភាព និង​ក្រោម​ការចង្អុលបង្ហាញ​រប​ស់លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កង​រាជ​អ​វុ​ធ​ហត្ថ​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង ចុះ​ល្បាត​តាមផ្លូវ និង​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ក៏បាន​ប្រទះឃើញ រថយន្ដ​ដឹក​សិប្បកម្ម​ចំនួន ២​គ្រឿង ដែល​គួរ​សង្ស័យ ក៏បាន​ឃាត់​ដើម្បី​ធ្វើការ​ឆែកឆេរ ក៏​រកឃើញ​នូវ​ឈើប្រណិត​ជាច្រើន​ម៉ែត្រ ដែល​ក្រុម​ឈ្មួញ​ទាំងនោះ ដាក់​បង្កប់​នូវ​ពី​ខាងក្រោម ទ្វារ​បង្អួច ដើម្បី​បន្លំ​ភ្នែក​ពី​សមត្ថកិច្ច​ចម្រុះ ។​

​លោក​បាន​បញ្ជាក់ទៀតថា ការបង្ក្រាប​រថយន្ដ​ដឹកឈើ​ទាំងពីរ​គ្រឿង​នោះ ដោយ​មិន បាន​ស្គា​ល់ពី​អត្តសញ្ញាណ​អ្នកបើកបរ​រថយន្ដ ឬ​ម្ចាស់​ឈើ​នោះទេ ព្រោះ​ពេល​កម្លាំង​ឃាត់ រថយន្ដ​បាន​អ្នកបើក​បរបាន​បើកទ្វា​រត់គេចខ្លួន​បាត់​តែម្ដង​។

​លោក ជ្រុ​ន សៅ នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បាន​ឲ្យ​ដឹងថា រថយន្ដ​ទាំង ២​គ្រឿង​នោះ ផ្ទុក​ឈើ​ប្រភេទ​ឈើប្រណិត មាន​ឈើ​ធ្នង់ តា​ត្រាវ និង​សុ​ក្រំ ។ បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​បាន​នាំយកទៅ​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ខ្សា​រ ដើម្បី​ធ្វើការ​វាស់វែង និង​ចាត់ការ​តាមច្បាប់​រដ្ឋបាល​ព្រៃឈើ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×