Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាត់​មុខ​ពី​សិល្បៈ​រាប់​ឆ្នាំ ! ស្រាប់តែ​លេច​ធ្លាយ​ដំណឹង​កំពូល​តារាចម្រៀង​ស្ទីល​រាំ Michael Jackson ជួប​រឿង​ដ៏​រន្ធត់ ព្រោះតែ​…

​ភ្នំពេញ ៖ ប្រិយមិត្ត ជាពិសេស​អ្នកមាន​វ័យ​ជាង ៣០ ឡើង ប្រាកដ​ណាស់​ជា​បាន​ស្គាល់​ច្បាស់​ហើយ ពី​តារា​ប្រុស​ជើងចាស់​ដ៏​ល្បីឈ្មោះ​មួយរូប គឺ​លោក លាន សូ​នី ដែលជា​បងប្រុស​បង្កើត​របស់លោក លាន អា​ហ្វ្រី​គីនីន ផងដែរ​។​

​ពិតណាស់ តារា​ប្រុស​រូបនេះ ពុំ​ត្រឹមតែ​សាង​កេរ្តិ៍ឈ្មោះ​លើ​វិស័យ​ចម្រៀង​តែ​ម្យ៉ាង​នោះទេ តែ​លោក លាន សូ​នី ក៏​បានជា​ពិធីករ​មាន​វោហា​ស័ព្ទ ទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន​ផងដែរ ជាពិសេស គឺ​ពេល​ឡើង​ឆាក​ច្រៀង​ម្តងៗ លោក លាន សូ​នី មិន​ភ្លេច​ទេ ធ្វើ​ឲ្យ​ទស្សនិកជន​ពេញចិត្ត ជាមួយ​ក្បាច់​រាំ​តាម​ចង្វា​ក់ជើង​ដ៏​ល្វត់ល្វន់​របស់លោក ដែល​លោក​តែង​និយម​ធ្វើតាម​ស្ទីល​របស់​ស្តេច​ចម្រៀង​ប៉ុប Michael Jackson​។​

​តែ​ទោះយ៉ាងណា ក្នុង​រយៈពេល​ជាង ១០ ឆ្នាំ ចុងក្រោយ​នេះ លោក លាន សូ​នី ហាក់​បាត់​ស្ងាត់​ពី​សិល្បៈ​ឈឹង​តែម្តង ដោយ​មិនដឹងថា​ជា​លោក​កំពុង​សម្ងំ​រស់នៅ​សោយសុខ​នៅ​ឯនាយសមុទ្រ ឬ​យ៉ាង​នោះទេ​។​

​ដោយឡែក កាលពីពេល​ថ្មីៗ​នេះ គេ​ក៏បាន​ប្រទះឃើញ​ផេ​ក Movie Star Research របស់​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា ស្រាប់តែ​បាន​បង្ហោះ​ពី​ដំណឹង​របស់លោក លាន សូ​នី ដែល​ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​ភ្ញាក់ផ្អើល និង​រន្ធត់ចិត្ត​ជាខ្លាំង នោះ​គឺ​ដោយសារតែ​លោក​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​អំឡុងពេល​ចូលឆ្នាំ​ចិន​កន្លងមកនេះ​។​

​អ្នកនាង ស៊ិន​ឧ​ត្ត​ម​ផល្លា បាន​ឲ្យ​ដឹងថា លោក លាន សូ​នី ដែល​ត្រូវជា​ម្ចាស់​បទ (​ឥ​ន្ធ​នូ​បី​ពណ៌​) ជា​បទ​ចម្រៀង​ដែល​ល្បីល្បាញ​ខ្លាំង​ក្នុង​ទសវត្សរ៍ ៩០-២០០០ ផលិតឡើង​ក្នុង​ផលិតកម្ម រស្មី​ហង្ស​មាស បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នា​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ ត្រូវ​នឹង​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន ប៉ុន្តែ​ព័ត៌មាន​នេះ មិនសូវមាន​នរណា​ដឹង​ឡើយ ក្រៅពី​ក្រុមគ្រួសារ និង មិត្ត​ភ័ក្ដិ​ជិតស្និទ្ធ​របស់លោក​ប៉ុណ្ណោះ​ដែល​ដឹង​។​

​ក្នុងនោះ អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បានបញ្ជាក់​ឲ្យ​ថា លោក លាន សូ​នី បន្ទាប់ពី​លោក​រៀបចំ​សែន​ឲ្យ​ជីដូន​ជីតា​នៅផ្ទះ​របស់លោក​រួច លោក​ក៏បាន​ជិះ​ម៉ូតូ ដើម្បី​ទៅ​សែន​បន្ត​នៅផ្ទះ​ប្អូនប្រុស​របស់លោក​ទៀត គឺ​លោក លាន អា​ហ្វ្រី​ល​គីនីន ដោយ​ធ្វេសប្រហែស​មិនបាន​ពាក់មួក​សុវត្ថិភាព ទើប​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ម៉ូតូ​បុក​និង​ម៉ូតូ ធ្វើ​ឲ្យ​ថ្ងាស​លើ​ចិញ្ចើម​ខាងស្ដាំ​របស់លោក រងរបួស​ធ្ងន់ធ្ងរ​ដេរ​ជាង​១០​ថ្នេរ នេះ​ដោយសារតែ​លោក​គិតថា​មិន​អី​ទេ លោក​លាន សូ​នី បាន​ផ្តាំ​ទៀតថា សូម​បងប្អូន​ទាំងអស់គ្នា​កុំ​ធ្វេសប្រហែស គ្រោះថ្នាក់​អាច​កើតឡើង​គ្រប់ពេល​បើ​យើង​មិន​ប្រយ័ត្ន​។

​តែ​ទោះយ៉ាងណា បើតាម​ការ​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក លាន សូ​នី គឺ​មកទល់ពេលនេះ​អាកា​រៈរ​បួស​របស់លោក ហាក់​បាន​ប្រសើរ​ល្អ​ឡើងវិញ​ហើយៗ ទន្ទឹម​នោះ​ផងដែរ គេ​ក៏​បានឃើញ​មាន​ជាពិសេស​សិល្បៈករ​មួយចំនួន បាន​ចូល​ខ​មិន​សួរសុខទុក្ខ និង​ជូនពរ​ឲ្យ​រៀមច្បង​ឆាប់​ជា​សះ​របួស និង​ជួបតែ​សំណាងល្អ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×