ភ្នំពេញ ៖ នាវេលាម៉ោង១០និងនាទី០៥ នាទីព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅក្បែរវត្តទួលក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អគ្គិភ័យឆាបឆេះផ្ទះបាយបង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរថយន្តពន្លត់អគ្គិភ័យរបស់បុរីប៉េង ហួត ចំនួន៦ គ្រឿងជួយបាញ់ពន្លត់ទាន់ពេលវេលា។
តាមប្រភពពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ មន្ត្រីមូលដ្ឋានសង្កាត់ក្បាលកោះបានសុំ កិច្ចអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យឲ្យទៅជួយពន្លត់អគ្គិភ័យ នៅក្បែរវត្តទួលក្នុងសង្កាត់ ក្បាលកោះ ។
ភ្លាមៗនោះលោកអធិការរង បានសុំអន្តរាគមន៍ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបុរីប៉េង ហួត បានចេញរថយន្តទៅជួយចំនួន៦គ្រឿង តែមិនទាន់ទាំងដល់ទីតាំងកើតហេតុផង អគ្គិភ័យបានបាញ់រលត់ជាស្ថាពរ។
លោកអធិការរងបញ្ជាក់ថា ក្នុងពេលមានអគ្គិភ័យកើតឡើងបងប្អូនប្រជាពលរដ្ឋ លោកនាំគ្នាជួយបាញ់ពន្លត់ និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យគ្រប់ផ្ទះ ទើបធ្វើឲ្យរលត់មុនពេលរថយន្តអគ្គិភ័យទៅដល់ ហើយមូលហេតុដែលឆេះនោះ គឺដោយសារ ផ្ទុះចង្ក្រានហ្គាស ។
លោក ឯក សារ៉ន អធិការរងខណ្ឌច្បារអំពៅ បានបញ្ជាក់បន្ថែមទៀតថា នេះគឺជាការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ដែលរួមគ្នាជួយ ពន្លត់ទាន់ពេលវេលា ហើយការខូចខាត គឺសម្ភារក្នុងផ្ទះបាយទាំងស្រុង និងមិនបណ្ដាឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិកខាងឡើយ៕ រក្សាសិទ្ធិដោយ៖សារឿន



