Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការ​នគរបាល​ជាតិ : សមត្ថកិច្ច​កំពុងតែ​សាកសួរ​សន្តិសុខ​ដែល​នាំ​ជនជាតិ​ចិន​គេច​ពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​

​ភ្នំពេញៈ បុរស​សន្តិសុខ​ដែលជា​ប់​ពាក់ព័ន្ធ​រឿង​ជម្លៀស​ជនជាតិ​ចិន​ចំនួន​ពីរ​នាក់​គេច​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័​ក្ត នៅ​សណ្ឋាគារ​សុខា ភ្នំពេញ ដែលជា​ដើមចម​នាំ​ឲ្យ​មាន​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ គឺ​កំពុងស្ថិត​នៅក្រោម​ការសាកសួ​រ​របស់​មន្ត្រី​ជំនាញ នៃ​អនុគណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ ប៉ុន្តែ​ចំពោះ​ចំណាត់ការ​ផ្លូវច្បាប់​យ៉ាងណា​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍ប្រាប់ CEN នៅ​រសៀល​ថ្ងៃទី​៥ ខែមីនា នេះ​ថា សន្តិសុខ​សណ្ឋាគារ​សុខា​ភ្នំពេញ​កំពុងតែ​ស្ថិតក្រោម​ការសាកសួរ​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅពេលដែល​សាកសួរ​រួចហើយ ទើបបាន​ដឹងថា ត្រូវ​ចាត់ការ​យ៉ាងណា​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ឥឡូវនេះ នៅក្នុង​ដំណាក់កាល​មួយ​ដែល​យើង​កំពុងតែ​សួរ សួរ​ចប់សព្វគ្រប់​ហើយ​បាន​យើង​ដឹងថា ត្រូវ​ចាត់ការ​យ៉ាងម៉េច​”​។​
​កម្លាំង​កងរាជអាវុធហត្ថ​បាន​បញ្ជូន​ខ្លួន​សន្តិសុខ​សណ្ឋាគារ​សុខា ភ្នំពេញ ទៅកាន់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១ នេះ បន្ទាប់ពី​សន្តិសុខ​រូបនេះ បានធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម រយៈពេល ១៤​ថ្ងៃ ដោយ​លទ្ធផល​អវិជ្ជមាន​កូ​វីដ​១៩​។​

​សន្តិសុខ​ដែល​ឃាត់ខ្លួន​ឈ្មោះ រ៉ែ​ន សុធា​រ៉ា អាយុ​៣៨ ឆ្នាំ មុខរបរ សន្តិសុខ​សណ្ឋាគារ​សុខា ភ្នំពេញ បាន​ជួយ​រំដោះ​ជនជាតិ​ចិន ចំនួន​៤​នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​សណ្ឋាគារ ដែល​ក្នុងនោះ​រួមមាន​ទាំង​ស្ត្រី​ចិន​ម្នាក់ ដែល​គេ​រកឃើញ​មាន​ជម្ងឺឆ្លង​កូ​វីដ​១៩​ផងដែរ​កាលពី​ខែកុម្ភៈ​កន្លងមកនេះ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×