Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបើក​គោយន្ត​ច្នៃ​ទឹក​ជ័រកៅស៊ូ បើកបរ ដាច់​ហ្វ្រាំង ក្រឡាប់​កិន​ម៉ូតូ​ស្លាប់​២ របួសធ្ងន់​ស្រាល​៤​នាក់​

​ខេត្តរតនគិរី ៖ យោងតាម​សេចក្តីរាយការណ៍​ពី​ខេត្តរតនគិរី បញ្ជាក់ថា គ្រោះថ្នាក់​នេះ​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​២​នាក់ របួសធ្ងន់ ៣​នាក់ របួសស្រាល​ម្នាក់ ដោយ​ដោយសារ​គោយន្ត​ដឹក​ជ័រកៅស៊ូ ចុះ​ចំណោទ​មិនទាន់​ផុត​ផង​ក៏​ដាច់ ហ្វ្រាំង​រអិល​ចុះ ក្រោម​ក្រឡាប់ ជាន់​អ្នកជិះ​ម៉ូតូ​២​គ្រឿង​នៅ​ខាងក្រោម ។​

​សមត្ថកិច្ច​បាន​អះអាងថា ករណីនេះ​កើត​នៅ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២១ នៅវេលា​ម៉ោង​១០​និង​៣០​នាទី​នៅ​ចំណុច​ផ្លូវ​កោង​ចុះ​ទួល ស្ថិតក្នុង​ភូមិ​ឡូ​ន សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​អ្នកបើកបរ​គោយន្ត​កែច្នៃ​បង្ក​គ្រោះថ្នាក់​ឈ្មោះ​ញ៉ែម សុធី ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ជនជាតិខ្មែរ រស់នៅ ភូមិប​ញ៉ុ​ក ឃុំ​ឯកភាព ស្រុក​អូ​ជុំ ខេត្តរតនគិរី​បាន (​ស្លាប់​) នៅ​កន្លែងកើតហេតុ​។​

​អ្នករួមដំណើរ​លើ​គោយន្ត​ទី​១.​ឈ្មោះ​ស៊ី ណា ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ជនជាតិខ្មែរ (​របួសធ្ងន់​) ទី​២ .​ឈោះ្ម កុសល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ជនជាតិខ្មែរ (​របួសធ្ងន់​) រស់នៅ​ឃុំ​ជាមួយ​អ្ន​បើកបរ​គោយន្ត​កែច្នៃ​
​ចំណែក​អ្នកបើកបរ​ម៉ូតូ​C125 ស៊េរី​២០១៦ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​រតនគិរី​1B4770 ឈ្មោះ​សឿន​ពិន ភេទ​ស្រី​អាយុ​៣០​ឆ្នាំ ជនជាតិ​ទំពួន សព្វថ្ងៃ​រស់​ភូមិ​ឡូ​ន សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី (​របួសធ្ងន់​)​។

​អ្នកបើកបរ​ម៉ូតូ​ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ​ឈ្មោះ​និ​ន យាវ​ភេទ ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង រងរបួស​ធ្ងន់​។ រីឯ​អ្នករួមដំណើរ​ម៉ូតូ​ឈ្មោះ ប៊ុន ឆេង ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ (​ស្លាប់​) ជនជាតិខ្មែរ រស់នៅ​ភូមិ​ជ័យជំនះ សង្កាត់ ឡា​បាន​សៀក ក្រុង​បាន​លុង មុខរបរ​កសិករ ។​

​ចំណែក​សព​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យក ទៅធ្វើ បុណ្យ​តាម​ប្រពៃណី និង​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី​។ រីឯ​វត្ថុតាង​ត្រូវ​កម្លាំង​ជំនាញ បាន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​បំពេញ​សំណុំរឿង​ទៅតាម​នីតិវិធី​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×