Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​១​សប្ដាហ៍ អន្ទាក់​ចាប់​សត្វព្រៃ​ជិត​៥០០​ខ្សែ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ត្រូវបាន​ដោះ និង​សា​ប្រមូល​យកទៅ​កម្ទេចចោល

​ខេត្តមណ្ឌលគិរី ៖ ប្រភព​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា នៅក្នុង​សប្ដាហ៍​ទី​១ ខែមីនា ឆ្នាំ​២០២១ ភ្នាក់ងារ​ល្បាត​សហគមន៍​តំបន់ការពារធម្មជាតិ និង​កម្លាំង​អភិរក្ស​របស់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដោយមាន​កិច្ចសហការ និង​គាំទ្រ​ដោយ​អង្គការ WWF បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ហើយ​បាន​ដោះ​ប្រមូល និង​សា​អន្ទាក់​ប្រភេទ​ខ្សែកាប​សរុប​ចំនួន ៤៨៩​ខ្សែ និង​ប្រទះឃើញ​ម៉ូតូ​ចំនួន​១​គ្រឿង​ដែល​ជនសង្ស័យ​លួច​ចូលមក​ដាក់​អន្ទាក់​ដើម្បី​ចាប់​សត្វព្រៃ ក្នុងនោះ​សត្វ​ឈ្លូស​១​ក្បាល​បាន​ងាប់​ដោយសារ​ជាប់អន្ទាក់ ក៏ត្រូវ​បាន​យកទៅ​ដុត​កម្ទេចចោល​គួរ​ឲ្យ​សង្វេគ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×