Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា អបអរសាទរ សាធារណរដ្ឋ​ហ្គា​ណា ដែល​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​លោក ទទួលបាន​វ៉ាក់សាំង​កូ​វីដ​-១៩ តាមរយៈ កម្មវិធី COVAX

​ភ្នំពេញ ៖ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការ​:​ដ៏​ខ្ពង់​ខ្ពស់បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជសារ​អបអរ​សារ​ទរ ជូន​ឯកឧត្តម​ប្រធានាធិបតី NANA ADDO DANKWA AKUFO-ADDO ក្នុងឱកាស​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នៃ​សាធារណរដ្ឋ​ហ្គា​ណា និង​ក្នុងឱកាស​ដែល​សាធារណរដ្ឋ​ហ្គា​ណា បាន ក្លាយ ជា ប្រទេស ដំបូង គេ ក្នុង ពិភព លោក ដែល ទទួល បាន វ៉ាក់សាំង បង្ការ ជំងឺ កូ​វីដ​១៩ តាមរយៈ កម្មវិធី COVAX របស់ អង្គការ សុខភាព ពិភព លោក (WHO)​។​

​តាមរយៈ​ព្រះរាជសារ ចុះ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១ ចេញពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ជា​កន្លែង​ដែល​ព្រះអង្គ និង​សម្តេចព្រះ​មហាក្សត្រី គង់ប្រថាប់​ដើម្បី​ពិនិត្យ​តាមដាន​ព្រះរាជសុខភាព អង្គ​ព្រះមហាក្សត្រ​មាន​ព្រះរាជបន្ទូល ៖ «​ខ្ញុំ​សូម​សម្តែង​នូវ​ការអបអរសាទរ​ដ៏​កក់ក្តៅ ជូន​ឯកឧត្តម និង​ប្រជាជន​ហ្កា​ណា ក្នុងឱកាស​ខួប​លើក​ទី​៦៤ នៃ​ទិវា​ឯករាជ្យ​ជាតិ នៃ​សាធារណរដ្ឋ​ហ្គា​ណា »​។

​ព្រះករុណា​ព្រះមហាក្សត្រ ទ្រង់មាន​ព្រះរាជបន្ទូល​បន្ត​៖ «​ខ្ញុំ​សូម​កោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​របស់​រដ្ឋា​ភិ​បាល​ឯកឧត្តម ក្នុងការ​ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ហើយ​ខ្ញុំ​ក៏មាន​សេចក្តី​រីករាយ ដែល​ប្រទេស​ហ្កា​ណា​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ ក្នុង​ការទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​យន្តការ COVAX របស់​អង្គការ​សុខភាព​ពិភពលោក​»​។​

​ព្រះអង្គ ក៏បាន​សម្តែង​នូវ​ជំនឿ​មុតមាំ​ថា ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ហ្កា​ណា នឹង​ត្រូវបាន​ពង្រឹង​បន្ថែមទៀត​នា​ឆ្នាំ​ខាងមុខ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×