ឆ្នាំជូត
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ ៦១។
-សូមខមិនលេខ ៨៨៨ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់ នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូតពង្សទេវតាប្រុស ធាតុទឹក រាសីធ្លាក់ស្រុតចុះ។ រាល់កិច្ចការងាររបស់លោកអ្នកសព្វសារពើមានការចម្រើនទៅមុខ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោកអ្នកគួរមានការប្រយ័ត្នប្រយែងក្នុងការឯកភាពតាមមតិអ្នកផ្សេង ព្រោះប្រសិនបើមានការភ្លាំងភ្លាត់តែបន្តិចនោះលោកអ្នកអាចនឹងខាតប្រយោជន៍ច្រើន។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការលូតលាស់ទៅមុខជាសន្សឹមៗ។ ចំពោះបញ្ហាគូស្នេហ៍ច្រើនយល់ចិត្តគ្នាទៅវិញទៅមក៕
ឆ្នាំឆ្លូវ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៧ព្រឹកដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ៤៥ និងលេខ ៦៦ ។
-សូមខមិន៦៨៩ យកលាភសម្បត្តិមហាសេដ្ឋីនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ពង្សមនុស្សប្រុស ធាតុដី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតែងភ្លឺថ្លានិងជួបតែក្តីសោមនស្សច្រើន លោកអ្នកអាចសម្រុកការងារបានហើយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញគួរជាទីកក់ក្តៅជានិច្ច។ ចំណែកអ្នករកស៊ីជួញដូរវិញតែងអាចទាក់ទាញអតិថិជនចាស់ថ្មីអោយចូលមកបានគួរជាពេញចិត្ត និងពិសេសបើចង់ផ្លាស់ប្តូរមុខរបរថ្មីផង តែងសមដូចប្រកបជានិច្ច។ ការធ្វើដំណើរទីជិតឆ្ងាយតែងជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាស្នេហាកម្លោះក្រមុំមានភាពផ្អែមល្ហែមនិងមានការចម្រើនលូតលាស់ទៅមុខជានិច្ច ៕
ឆ្នាំខាល
-ម៉ោងនៃលាភសំណាងគឺម៉ោង៤ព្រឹក ដល់ម៉ោង ៥ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងឈាមជ្រូក។
-លេខនៃលាភសំណាងគឺលេខ២៧ និងលេខ៤៩។
-សូមខមិនលេខ ១១១ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំខាល ពង្សយក្សស្រី ធាតុឈើ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ប៉ុន្តែយ៉ាងសម្រាប់ស្ត្រីមានគ្រោះយាយីនៅឡើងទេ ដូចនេះទោះធ្វើអ្វីក៏ដោយក៏តែងមិនភ្លឺថ្លាដូចគោលបំណងដែរ ការងាររបស់អ្នកជួបការលំបាកច្រើនសមត្ថភាពធ្វើការអារម្មណ៍មិននឹងនរហេតុកាន់តែជះឥទ្ធិពលច្រើនដល់ការងារ។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនមានបញ្ហាអ្វីគួរឲ្យរាំងស្ទះនោះទេនិងចេះតែរីកចម្រើនទៅមុខផងដែរ។ រីឯបញ្ហាគូស្នេហ៍រីករាយរកគ្នាធម្មតាទេ៕
ឆ្នាំថោះ
-ម៉ោងនៃលាភសំណាងគឺម៉ោង៥ព្រឹកដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងស។
-លេខនៃលាភសំណាងគឺលេខ១ និងលេខ៦៩។
-សូមខមិនលេខ១៦៨ ដើម្បីយកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះ ពង្សមនុស្សស្រី ធាតុឈើ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះផ្តល់ផលល្អនៅក្នុងការសម្រេចចិត្តការងារឬចង់បណ្តាក់ទុនរកស៊ីអ្វីមួយ ពីព្រោះថាផលជាផ្លែផ្កាតែងឆ្លើយតបមកវិញជាទីពេញចិត្តជានិច្ច។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញ ការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ចរចារឿងទំនិញអ្វីមួយផងតែងអាចសម្រេចបានចប់ចុងចប់ដើមទៀតផង។ ចំណែកបញ្ហាគូស្នេហ៍កម្លោះក្រមុំមានការរីកលូតលាស់ទៅមុខនិងបើមានការចង់ផ្សំផ្គុំគ្រួសារផងក៏ជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំរោង
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១៩ និងលេខ ២៩។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិសំពៅហ្លួងនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរោង ពង្សទេវប្រុស ធាតុមាស រាសីឡើងខ្ពស់។ ការងារលោកអ្នកនៅក្នុងថ្ងៃនេះមានឱកាសហូរចូលទ្រព្យច្រើន។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ នឹងទទួលបានប្រាក់ចំណេញកាក់កបគ្រាន់បើជាងមុនផង។ ចំពោះមនោសញ្ចេតនាពុំទាន់មានឱកាសបានជួបមនុស្សដូចប្រាថ្នាទេ៕
ឆ្នាំម្សាញ់
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹកដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌បៃតង និងពណ៌ក្រហម។
-លេខនៃលាភសំណាងគឺលេខ៧៧និងលេខ៩៩។
-សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិទេវតាទ្រព្យនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ពង្សមនុស្សប្រុស ធាតុភ្លើង រាសីឡើងល្អជាមធ្យម។ រាល់ការប្រកបការងារអ្វីមួយមិនត្រូវមើលស្រាលក្រុមមនុស្សឡើយត្រូវតែប្រុងប្រយ័ត្នជានិច្ច ពីព្រោះគេចាំតែមើលចន្លោះប្រហោងរបស់លោកអ្នកដើម្បីវាយប្រហារប៉ុណ្ណោះ។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញទោះបីជាលក់ដូរអ្វីក៏ដាច់ជាងពេលមុនៗដែរ។ ចំណែកបញ្ហាស្នេហាកម្លោះក្រមុំ ពោះម៉ាយ ឬមេម៉ាយមានភាពផុយស្រួយកើតមានជម្លោះវិវាទណាស់ គួរប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបជាការប្រសើរ៕
ឆ្នាំមមី
-ម៉ោងនៃលាភសំណាងគឺម៉ោង ៧ព្រឹកដល់ម៉ោង៧យប់។
-ពណ៌នៃលាភសំណាងគឺទឹកក្រូច និងស។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ៨៩។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិសំពៅហ្លួង នឹងប្រទានសម្បត្តិមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមី ពង្សទេវតាស្រី ធាតុភ្លើង រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងជួបការងាររៀបរយល្អណាស់ ជាពិសេសលោកអ្នកមានការឈ្លាសវៃក្នុងការបំពេញការងារផ្សេងៗដែលធ្វើឲ្យលោកអ្នកទទួលបានផលសម្រេចតាមគោលដៅផង។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ អាចមានគេមកបបួលរកស៊ីដាក់ទុនជាមួយផងដូច្នេះលោកអ្នកគួរតែប្រថុយចុះ ព្រោះមិនខកបំណងទេ។ រីឯបញ្ហាគូស្នេហ៍រស់នៅជាមួយគ្នាប្រកបទៅដោយភាពផ្អែមល្ហែម៕
ឆ្នាំមមែ
-ម៉ោងនៃលាភសំណាងគឺម៉ោង៨ព្រឹក ដល់ម៉ោង ១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះ និងពណ៌បៃតង។
-លេខនៃលាភសំណាងគឺលេខ ២០ និងលេខ៦៦។
-សូមខមិនលេខ ៧៨៩ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់ នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមែ ពង្សទេវតាស្រី ធាតុមាស រាសីខ្ពស់ត្រដែត។ គ្រប់កិច្ចការទាំងអស់ដែលលោកអ្នកព្យាយាមធ្វើសុទ្ធតែនាំមកនូវអត្ថប្រយោជន៍ធំទូលំទូលាយគួរជាទីពេញចិត្ត ហើយបើជាអ្នករាជការវិញនោះក៏អាចនឹងត្រូវបានផ្លាស់ប្តូរមុខនាទីថ្មី ហើយល្អផងដែរ។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញទោះបីចេញទៅទីជិតឆ្ងាយក្តីតែងបានផលកម្រៃកាក់កបជាទីពេញចិត្តដែរ។ ចំណែកបញ្ហាស្នេហាមានស្ថានភាពល្អប្រពៃ៕
ឆ្នាំវក
-ម៉ោងនៃលាភសំណាងគឺម៉ោង៤ព្រឹក ដល់ម៉ោង៩យប់។
-ពណ៌នៃលាភសំណាងគឺពណ៌សនិងខ្មៅ។
-លេខនៃលាភសំណាងគឺលេខ ៦៩ និងលេខ៩៩។
-សូមខមិនលេខ ៩៩៩ យកលាភសម្បត្តិទេវតាទ្រព្យមាសប្រាក់កែវកង នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះ លុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំវក ពង្យយក្សប្រុស ធាតុដែក រាសីល្អជាមធ្យម។ ការប្រកបការងារនៅថ្ងៃនេះចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយព្រោះតែសម្តីប៉ប៉ាច់ប៉ោចឥតបានការ ក្រៅពីនេះលោកអ្នកមិនត្រូវចាប់កំហុសអ្នកដទៃច្រើនឡើយ ប្រយ័ត្នផ្តល់ភាពលំបាកដល់ខ្លួន។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនមានការរីកចម្រើនឡើយ ដូច្នេះលោកអ្នកត្រូវចេះចាយវាយអោយបានត្រឹមត្រូវ ហើយមិនត្រូវខ្ជះខ្ជាយដៃធំឡើយ ក្រែងជួបវិបត្តិថវិការណាមួយឡើងនៅគ្រាខាងមុខ។ ចំណែកបញ្ហាស្នេហានៅក្នុងចិត្តច្រើនតែមានការមួរម៉ៅដាក់គ្នា ៕
ឆ្នាំរកា
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងលឿង។
-លេខនៃលាភសំណាងគឺលេខ ៤៨ និងលេខ ៥៩។
-សូមខមិនលេខ៦៦៦ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរកា ពង្សយក្សប្រុស ធាតុដែក រាសីឡើងខ្ពស់ត្រដែត។ បើលោកអ្នកមានការចាត់ចែងការងារចាស់ឬកិច្ចការងារដែលនៅសេសសល់ពីមុនមកតែងផ្តល់ផលល្អនៅពេលក្រោយវិញជានិច្ច។ ចំពោះអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការបើកមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃណាស់៕
ឆ្នាំច
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ៦១។
-សូមខមិនលេខ៥៥៥ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វាយចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាច ពង្សយក្សស្រី រាសីឡើងខ្ពស់។ ក្នុងថ្ងៃនេះឃើញថាដំណើរជីវិតលោកអ្នកល្អប្រសើរទេ ទោះធ្វើអ្វីក៏តែងបានសម្រេចដូចបំណងប្រាថ្នា។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញអាចរកប្រាក់ចំណូលចិញ្ចឹមគ្រួសារបានដោយស្រួលទេ មិនមានអ្វីមករាំងស្ទះឡើយ។ ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សអាណិតស្រឡាញ់ជានិច្ច។ រីឯបញ្ហាស្នេហាគូស្នេហ៍រមែងចេះអត់ឱនអោយគ្នាល្អណាស់មិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ៕
ឆ្នាំកុរ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងផ្កាឈូក។
-លេខនៃសំណាងគឺលេខ ២១និងលេខ៨២។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិទេវតាទ្រព្យ នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំកុរ ពង្សមនុស្សស្រី ធាតុទឹក រាសីឡើងខ្ពស់ត្រដែត។ ការងាររបស់លោកអ្នកនៅក្នុងថ្ងៃនេះមានឱកាសហូរចូលទ្រព្យច្រើន។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំ មេម៉ាយ ឬពោះម៉ាយក្តីមិនទាន់បានជួបមនុស្សដូចប្រាថ្នាទេ ៕

