Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ៖ «​ការវាយតម្លៃ​របស់​អ្នករាយការណ៍​ពិសេស ធ្វើឱ្យមាន​ការយល់ច្រឡំ ពី​ត្រូវ​ទៅជា​ខុស​»

​ទីក្រុង​ហ្សឺ​ណែវ​៖ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ទីក្រុង​ហ្សឺ​ណែវ ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២១ បានចេញ​សេចក្តីថ្លែងការណ៍​ព័ត៌មាន “​ការវាយតម្លៃ​របស់​អ្នករាយការណ៍​ពិសេស​ធ្វើឱ្យមាន​ការយល់ច្រឡំ ពី​ត្រូវ​ទៅជា​ខុសៗ​

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ទីក្រុង​ហ្សឺ​ណែវ មានការ​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការចេញផ្សាយ​ព័ត៌មាន​របស់​អ្នករាយការណ៍ ពិសេស​ចំនួន​៤​រូប កាលពី​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​ក្នុងស្រុក​និង​ការ ជំនុំជម្រះ​ក្តី​នៅ​កម្ពុជា​។ ទស្សនៈ​ផ្ទាល់ខ្លួន​របស់​ពួកគាត់​ដែល​ផ្ទុយ​សំដី​ខ្លួនឯង ជ្រើស​តែមួយ​ជ្រុង និង ធ្វើ​ន​យោ​បា​យូ​ប​នីយកម្ម ព្រមទាំង​មិន​យកចិត្តទុកដាក់​លើ​ការពិត​ជាក់ស្តែង បានធ្វើឱ្យ​សាធារណជន មានការ​យល់ច្រឡំ​ពី​ត្រូវ​ទៅជា​ខុស​។

​ខាងក្រោម​នេះ​គឺជា​ចំណុច​សំខាន់ៗ​មួយចំនួន ក្នុងចំណោម ទិដ្ឋភាព​ជាច្រើន ដែល​ស្ថាន​បេសកកម្ម​សូម​លាតត្រដាង​ជូន​៖

​ទី​១៖ អ្នកជំនាញ​ខាងលើ ដែល​បម្រើ​ការងារ​ក្នុង​សមត្ថភាព​ផ្ទាល់ខ្លួន និង​មិនមែនជា​មន្ត្រី អង្គការសហប្រជាជាតិ បាន​តាំងខ្លួន​ជា​ចៅក្រម អារកាត់​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ​នៃ​រដ្ឋ អធិបតេយ្យ​មួយ​។ អ្នករាយការណ៍​ពិសេស​ត្រូវបំពេញ​តួនាទី​របស់ខ្លួន​ឱ្យបាន​ម៉ឺងម៉ាត់​តាម “​ក្រមសីលធម៌ និង​សៀវភៅ​ណែនាំ​ប្រតិបត្តិការ សម្រាប់​អ្នក​កាន់​អាណត្តិ​នីតិវិធី​ពិសេសៗ ដែល​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការគោរព​បទ​ប្បញ្ញត្តិ​ក្នុងស្រុក និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។​

​ទី​២៖ លោកស្រី​សាស្ត្រាចារ្យ រ៉ូ​ណា ស្មី​ត ហាក់​ភ្លេច​ថា លោកស្រី​ផ្ទាល់​ធ្លាប់បាន​ថ្លែង​ថ្កោលទោស លោក សម រង្ស៊ី នៅក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស កាលពី​ឆ្នាំ​២០១៩ ចំពោះ​សម្តី​បរិហារកេរ្តិ៍ និង ញុះញង់​ឱ្យ​ផ្តួលរំលំ​រដ្ឋាភិបាល​ជ្រើសតាំង​ដោយ​ពលរដ្ឋ​កម្ពុជា​តាមរយៈ​ការបោះឆ្នោត​។​បទល្មើស​ដូចគ្នា​នេះហើយ ដែល​លោក សម រង្សី និង​បក្ខពួក ត្រូវបាន​តុលាការ​រកឃើញថា មាន​ពិរុទ្ធ​។ តុលាការ​កម្ពុជា​ធ្វើការ​ជំនុំ​ជម្រះក្តី មិន​ផ្អែកលើ​ពាក្យ​ចចាមអារ៉ាម​ទេ ប៉ុន្តែ​សំអាង​លើ​ភស្តុតាង រឹងមាំ​ជាក់ស្តែង និង​ស្របតាម​នីតិវិធី​ត្រឹមត្រូវ រួមទាំង​គោរព​សិទ្ធិ​មាន​មេធាវី​ការពារ​។ ផែនការ​ដ៏ គ្រោះថ្នាក់​របស់​បុគ្គល​មួយក្រុម​នោះបាន​ញុះញង់​កងទ័ព មន្ត្រីរាជការ និង​ពលរដ្ឋ​ឱ្យ​ផ្តួលរំលំ រដ្ឋាភិបាល​ស្របច្បាប់ និង​កៀរគរ​ថវិកា ដើម្បី​ផ្គត់ផ្គង់​កម្លាំង​ខុសច្បាប់​គាំទ្រ​ចលនា​របស់ខ្លួន ដែល​ទង្វើ​នេះ​គឺ​ស្មើនឹង​ការធ្វើ​រដ្ឋប្រហារ ប៉ុន្តែ​ត្រូវបាន​ទប់ស្កាត់​ទាន់ពេលវេលា​។ ជនល្មើស ត្រូវ​ផ្តន្ទាទោស តាម​បញ្ញត្តិ​មាត្រា​២៧ និង​មាត្រា​៤៥១ នៃ​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុ​ជា​។​

​ទី​៣៖ ការ​អះអាងថា ការជំនុំជម្រះ​មិនបាន​ធ្វើ​ឡើងជា​សាធារណៈ និង​ដោយ​គ្មាន​វត្តមាន ជនជាប់ចោទ បង្ហាញឱ្យឃើញ​កាន់តែច្បាស់​ថា អ្នករាយការណ៍​ពិសេស​ទាំងនោះ​ពឹងផ្អែក​ទាំងស្រុង​លើ​ប្រភពព័ត៌មាន​មិនបាន​ផ្ទៀងផ្ទាត់ និង​ថា អ្នកជំនាញ​ទាំងនោះ​ហាក់​មានការ​យល់ដឹង​តិចតួច ឬ​ពុំមាន​ឆន្ទៈ​ចង់​យល់​អំពី​នីតិវិធីតុលាការ​របស់​កម្ពុជា​។ ការពិត​គឺថា មេធាវី​ការពារ​ជនជាប់ចោទ តំណាង​អង្គទូត​បរទេស និង​អង្គការ​សង្គម​ស៊ីវិល បាន​មាន​វត្តមាន​ចូលរួម​ដោយផ្ទាល់ នៅក្នុង​បន្ទប់​សវនាការ ដែល​នេះ​បង្ហាញថា នីតិវិធីតុលាការ​បាន​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម​និង​តម្លាភាព​ត្រឹមត្រូវ​។
​នៅ​គ្រប់​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់ ការសម្រេច​ឱ្យចូល​ទៅក្នុង​បន្ទប់​សវនាការ តែងតែ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ដោយ​ពិចារណា​លើ​ទំហំ​ជាក់ស្តែង​នៃ​បន្ទប់ និង​ការប្រព្រឹត្តទៅ​នៃ​សវនាការ​ប្រកបដោយរ​បៀ​ប​រៀបរយ​និង​សុវត្ថិភាព​។ ការ វាយតម្លៃ​ដោយ​ធ្វេសប្រហែស​របស់​អ្នករាយការណ៍​ពិសេស នឹង​អាច​បញ្ចៀស​បាន ប្រសិនបើ​ពួកគាត់​បាន​ប្រកាន់យក​វិធីសាស្ត្រ​ធ្វើការ​ប្រកបដោយ​យុត្តិធម៌​និង​ស្ថាបនា ជាមួយ​រាជរដ្ឋាភិបាល មុនពេល​ពួកគាត់​ប្រញាប់ប្រញាល់​ចេញផ្សាយ​ព័ត៌មាន​ខាងលើ ក្រោម​ហេតុផល​គួរឱ្យ​សង្ស័យ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×