ភ្នំពេញ ៖ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងច្បាស់ថា ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពដូចជា សារ៉ាយសមុទ្រSpirulina និង ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពដទៃទៀត ផ្សព្វផ្សាយលក់នៅលើបណ្តាញសង្គមនានាយ៉ាងផុលផុស ដោយបាន ប្រើប្រាស់នូវខ្លឹមសារភូតកុហក បោកប្រាស់ ផ្ទុយពីគុណភាពរបស់ផលិតផលទាំងនោះ ធ្វើឱ្យប្រជាពលរដ្ឋមានការ យល់ច្រឡំក្នុងការទិញផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពមកប្រើប្រាស់ សម្រាប់ព្យាបាលជំងឺ។

ក្រសួងសុខាភិបាលសូមជម្រាបជូនសាធារណជនជ្រាបថា បច្ចុប្បន្ននេះក្រសួងសុខាភិបាលសង្កេតឃើញ មានការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពដូចជា សារ៉ាយសមុទ្រSpirulina និង ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពដទៃទៀត នៅលើបណ្តាញសង្គមនានាយ៉ាងផុលផុស ដោយបាន ប្រើប្រាស់នូវខ្លឹមសារភូតកុហក បោកប្រាស់ ផ្ទុយពីគុណភាពរបស់ផលិតផលទាំងនោះ ធ្វើឱ្យប្រជាពលរដ្ឋមានការ យល់ច្រឡំក្នុងការទិញផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពមកប្រើប្រាស់ សម្រាប់ព្យាបាលជំងឺ ដែល បណ្តាលឱ្យអូសបន្លាយពេលវេលាក្នុងការព្យាបាល បង្កឱ្យការព្យាបាលជំងឺមិនបានទាន់ពេលវេលា ធ្វើឲ្យអ្នកជំងឺ កាន់តែធ្ងន់ធ្ងរទៅៗ ឬឈានដល់ការបាត់បង់អាយុជីវិត។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា៖ ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព គ្រាន់តែមានមុខងារក្នុងការជួយទ្រទ្រង់សរីរាង្គកាយ និងជំនួយ កំលាំងតែប៉ុណ្ណោះ តាមរយៈការបំពេញបន្ថែមកង្វះខាតនៃសារធាតុចាំបាច់ដែលសរីរាង្គកាយយើងត្រូវការ ដើម្បី បំពេញមុខងារសរីរាង្គ ប៉ុន្តែផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពមិនអាចជំនួសចំណីអាហារដែល យើងបរិភោគប្រចាំថ្ងៃបានទេ និងគ្មានប្រសិទ្ធភាពក្នុងការធ្វើរោគវិនិច្ឆ័យ បង្ការ ឬព្យាបាលជំងឺ ដូចជាជំងឺមហារីក ជំងឺសន្លាក់ ជំងឺទឹកនោមផ្អែម លើសឈាម… ….បានឡើយ ផ្ទុយទៅវិញផលិតផលបំប៉នសុខភាព ឬអាហារបំប៉ន សុខភាពមួយចំនួនអាចបង្កឱ្យមានហានិភ័យចំពោះសុខភាព និងជួនកាលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។

ម្យ៉ាងទៀតក្រសួងសុខាភិបាលសូមរំលឹកថា ការប្រើប្រាស់ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពមិនអាច ជំនួសឱសថ ដែលបងប្អូនប្រជាពលរដ្ឋកំពុងប្រើប្រាស់ក្នុងការព្យាបាលជំងឺរ៉ាំរ៉ៃផ្សេងៗបានឡើយ។ ដូច្នេះមុននឹង សម្រេចចិត្តប្រើផលិតផលទាំងនេះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកដែលមានជំនាញសុខាភិបាលឱ្យបានច្បាស់លាស់ ដែលពួកគាត់អាចណែនាំយើងឱ្យដឹងពីតុល្យភាពរវាងចំណីអាហារត្រូវបរិភោគប្រចាំថ្ងៃ និងតម្រូវការផលិតផល បំប៉នសុខភាព ឬអាហារបំប៉នសុខភាពដែលចាំបាច់ត្រូវប្រើប្រាស់បន្ថែម។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋ ត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសំអាងនៃក្រសួងសុខាភិបាល ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ