កំពង់ស្ពឺ ៖ នៅវេលាម៉ោង១១និង ០០នាទី ថៃ្ងទី ០៥ ខែមីនា ឆ្នាំ ២០២១កម្លាំងព្រ ហ្មទណ្ឌស្រុកសំរោងទង បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ម៉ែន ណាត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិផ្ចឹកជ្រុំ ឃុំពេជ្រមុន្នី ស្រុ កគងពិសី ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលួចយកម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ ២០២០ ព ណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IA.2490 ជារប ស់ឈ្មោះ ជឿន ចាន់សុខហេង ភេទប្រុស អាយុ២ ១ ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦ និ ង ០០នាទី នៅកន្លែងផ្ញើម៉ូតូក្នុងរោងចក្រ វេនធូរ៉ា ស្ថិ ត នៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីបាត់ម៉ូតូមួយគ្រឿង ដោយមាន ការសង្ស័យ ទៅហ្នឹងយុវជនម្នាក់តាមរយៈកាមេរ៉ា សុ វត្ថិភាព ភាព ក្រោយពិនិត្យ និងស្រាវជ្រាវ អស់រយៈពេល ជាង១៥ម៉ោង សមត្ថកិច្ចកំណត់មុខសញ្ញាសង្ស័យ បាននិងឈានទៅធ្វើការឃាត់ខ្លួនរកឃើញ វត្ថុតាង ម៉ូតូមួយគ្រឿង ដែលជារបស់ជនរងគ្រោះ ។
តាមការបញ្ជាក់ របស់ សមត្ថកិច្ច ជំនាញ ឱ្យដឹងថា ៖ ជ នសង្ស័យ បានយកម៉ូតូរបស់ខ្លួនទៅធ្វើការបញ្ចាំ និងគ្មានប្រាក់លោះ យកមកវិញ ដោយខ្លាចម្ដាយ ស្ដីប ន្ទោសខ្លួន បានរកវិធីលួចយកម៉ូតូអ្នកដទៃដើម្បីយក ទៅផ្ទះបន្លំ កុំឲ្យអាណាព្យាបាលដឹង ចៃដន្យ ពេលខ្លួនចេញមកក្បែររោងផ្ញើម៉ូតូស្រាប់តែឃើញម៉ូតូខាងលើទុកចោលមានសោជាប់ស្រាប់ ខ្លួនបានធ្វើសកម្មភាព លួចយកតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាងម៉ូតូមួយគ្រឿ ង ត្រូវបានផ្នែកព្រហ្មទណ្ឌ អធិការដ្ឋាន កំពុងធ្វើការសាកសួរ និងបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

