Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ម៉ាក​ford មួយគ្រឿង បើក​លឿន​ពេក ជ្រុល​ទៅបុក​រថយន្ត​ស៊េរី​ទំនើ​ប​មួយគ្រឿង​ទៀត កំពុង​បត់​ឆ្លងផ្លូវ​ចំ​ពី​ចំហៀង​ខាងក្រោយ រង​ការខូចខាត​យ៉ាងដំណំ​

​ភ្នំពេញ ៖ បុរស​ម្នាក់​រួម​ដំណើរ​ជាមួយនិង​ស្ត្រី​ម្នាក់ទៀត បាន​បើករ​ថយ​ម៉ាក​ford​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ទៀត បម្រុង​និង​បត់​ឆ្លងផ្លូវ​ចំ​ពី​ចំហៀង​ខាងក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​រងគ្រោះ​រង​ការខូចខាត​។ ចំណែកឯ​ម្ចាស់​រថយន្ត​បង្ក​វិញ​គាត់​នៅ​កន្លែង​កើត រង់ចាំ​ដោះស្រាយ​ជាមួយនិង​ភាគី​រងគ្រោះ​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១ និង​១៥​នាទី​យប់​ឈាន​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2-AI 3352 បើកបរ​ម្នាក់ឯង​ធ្វើដំណើរ តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​លិច​បម្រុង និង​បត់​ឆ្វេង​ឡើងទៅ​ត្បូង​វិញ ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​បង្ក​មួយគ្រឿង​ម៉ាក​frod ពណ៌​ត្រេអ៊ី ពាក់​ផ្លាកលេខ ខេមរភូមិន្ទ 02 2-33 80 បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ស្ត្រី​ម្នាក់ទៀត ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន មក​បុក​ចំ​ពី​ចំហៀង​ខាងក្រោយ​រថយន្ត​របស់​គាត់ ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​ផងដែរ រួច​គាត់​បាន​ចុះទៅ​ឃាត់​រថយន្ត​បង្ក​ដើម្បី​ឲ្យ​ជួយ​សង​ថ្លៃ​ខូចខាត​។ សំណាងល្អ​មិន​គ្រោះថ្នាក់​ទៅដល់​មនុ​ស្សរង​ការខូចខាត​រថយន្ត​ទាំងសងខាង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះមក​ដល់​រួច​ក៏​ឲ្យ​ភាគី​ទាំងពីរ​ធ្វើការ​ចរចា​គ្នា ដោយ​ភាគី​ខាង​រថយន្ត​បង្ក​គាត់​មិន​ចង់​នៅ​វែងឆ្ងាយ ក៏​សុំ​សង​ជា​សំណង​ក្នុង​ការជួយ​ជួសជុល​រថយន្ត រងគ្រោះ​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា​មេ​ត​

×