Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កូរ៉េ​ដឹក​ត្រី​បើក​បុក​រថយន្ត​ធុន​ធំ​ពីក្រោយ គៀប​តៃកុង​ជាប់​ក្នុង​កាប៊ីន រងរបួស​ធ្ងន់

​ភ្នំពេញ ៖ បុរស​ម្នាក់​និង​រួម​ដំណើរ​ជាមួយ​ម្នាក់ទៀត បាន​បើករថយន្ត​កូរ៉េ​ដឹក​ត្រី​មួយគ្រឿង ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ជ្រុល​ចង្កូត​ទៅបុក​ពីក្រោយ​រថយន្ត​ធុន​ធំ​មួយគ្រឿង​ទៀត នៅ​ពីមុខ​បណ្តាល​ឲ្យ​រថយន្ត​បង្ក​ខ្ទេច​ផ្នែក​ខាងមុខ​ទាំងស្រុង ចំណែក​តៃកុង​គៀប​ជាប់​នៅក្នុង​កាប៊ីន​មុខ​។ តែ​សំណាង​បាន​ប្រជាពលរដ្ឋ​ជួយ​គាស់​ចេញ បញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាៗ​។ ចំណែក​តៃកុង​រថយន្ត​ធុន​ធំ បាន​បើកទ្វារ​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ៩ និង​៣០ នាទី​យប់​ថ្ងៃ​សុក្រ​ទី​៥ ខែមីនា​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ ឈ្នះ​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ធុន​ធំ​មួយគ្រឿង​ម៉ាក​FUSO ក្បាល​ពណ៌​ស​ពាក់​ផ្លាកលេខ​កំពង់ចាម 3-A2784 បើកប​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មហាវិថី​ឈ្នះ ឈ្នះ ក្នុងទិសដៅ​ពី​លិច ទៅ​កើត​ក្នុង​ល្បឿន​មធ្យម ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ត្រូវ​រថយន្ត​កូរ៉េ​ដឹក​ត្រី​មួយគ្រឿង​ទៀត ក្បាល​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​2-AJ 9751​បើកប​ដោយ​បុ​រ​ម្នាក់​និង​រួម​ដំណើ​ជាមួយ​ម្នាក់ទៀត​ធ្វើដំណើរ​ស្របគ្នា​ពីក្រោយ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ចំ​ពីក្រោយ​រថយន្ត​ធុន​ធំ​ពេញទំហឹង​បណ្តាល​ឲ្យ​ក្បាល​រថយន្ត​បង្ក ចូល​ក្រោម​គូទ​រថយន្ត​ធុន​ធំ​នៅខាងមុខ និង​គៀប​ជាប់​តៃកុង​នៅក្នុង​កាប៊ីន សំណាងល្អ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង ជួយ​គាស់​ចេញរួច​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យ​ផងដែរ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ជំនាញ​ចរាចរណ៍ ចុះមក​ដល់​រួច​បាន​ទំនាក់ទំនង​ទៅខាង​ជំនាញ​ក្រុង​ឲ្យ​ចុះមក​វាស់វែង​យក​រថយន្ត​ទាំ​២​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា​មេ​ត​

×