Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្ងន់​ក​ហើយ​អាប្អូន​, យុវជន​២​នាក់ ស្រវឹងធ្លាក់ភ្នែក​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​រថយន្ត Lexus 570 ចត​នៅលើ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​

​ភ្នំពេញ ៖ យុវជន​២​នាក់​ស្រវឹងធ្លាក់ភ្នែក បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត​Lexus570 ចត​នៅលើ​ចិញ្ចើមផ្លូវ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត ចំ​ណែ​ឯ​ម្ចាស់​ម៉ូតូ​បង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ឲ្យ​នៅ​ដោះស្រាយ​កន្លែងកើតហេតុ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១ និង ៤០ នាទី​យប់​ឈានចូល​ថ្ងៃ​សៅរ៍​ទី ៦ ខែមីនា​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ២០០៤ ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​កណ្តាល​1-AI 7141 ជិះ​ឌុប​គ្នា​២​នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២០០៤ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​គោលបំណង ចេញពី​ធ្វើការ​ត្រឡប់ទៅផ្ទះ​វិញ​នៅ​ម្តុំ​ច្បា​អំពៅ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​រាង​ងិ​ត​មុខ​ឈឹង​បាន​រេ​ចង្កូត​ម៉ូតូ​ជ្រុល​ទៅបុក​រថយន្ត Lexus 570 ពណ៌​ស​ពាក់​ផ្លាកលេខ ភ្នំពេញ​2-AP 7399 ចត​ចោល​នៅលើ​ចិញ្ចើមផ្លូវ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​។ ចំណែកឯ​អ្នកបង្ក​ជា​ម្ចាស់​ម៉ូតូ​រងរបួស​ស្រាល​បែក​មាត់​តិចតួច​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះមក​ដល់ ដោយ​ម្ចាស់​រថយន្ត​គាត់​ទាមទារ​ជា​សំណង ៥០០$ តែ​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​សុំ​សង​ត្រឹម​២៥០$ ដោយ​ម្ចាស់​រថយន្ត​មិន​ចង់​វែងឆ្ងាយ ក៏​ព្រម​ទទួលយក​លុយ​តែ​២៥០$ បញ្ចប់រឿង នៅ​កន្លែងកើតហេតុ​តែម្តងទៅ ៕ រក្សា​សិទ្ធិ​ដោយ​៖​សា មេ​ត​

×