Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កុងតឺន័រ​មួយគ្រឿង បើក​លឿន​ពេក ជ្រុល​ទៅបុក​រថយន្ត​ម៉ាក​ATOZ កំពុង​ឆ្លងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការខូចខាត​មួយ​ចំហៀង​

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​កុងតឺន័រ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ម៉ាក​ATOZ មួយគ្រឿង​ទៀត កំពុង​ឆ្លងផ្លូវ​ចំពាក់​កណ្តាល​ទ្វារ​ពេញទំហឹង​បណ្ដាល​ឲ្យ​អូស​ផ្ទុប ទៅ​ជាប់​និងរ​បងការ​រ៉ា​ស់​សាំង​ទៅមុខ​លែងរួច​។ សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ០០ និង​១០​នាទី​យប់​ឈាន​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ម៉ុង​ឬ​ទ្ធី កែង​ផ្លូវ​១០០៣ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក​ATOZ​មួយគ្រឿង ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ​ភ្នំពេញ 2-L1400 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ តាម​បណ្ដោយ​ផ្លូវ​១០០៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បម្រុង​និង​ឆ្លង​ស្តុ​ប ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត ក្បាល​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​3F-3352 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ុង​ឬ​ទ្ធី ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ដល់​ស្តុ​ប​ផ្លូវបំបែក​ជា​៤​មិន​ប្រយ័ត្ន​បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ម៉ាក​ATOZ ចំពាក់​កណ្តាល​ពេញទំហឹង​បណ្តាល​ឲ្យ​អូស​ទៅ​ផ្ទុប​ជាប់​និង​កា​រ៉ា​ស់​សាំង​ទើ​ជាប់​ត្រឹមនឹង​។​
​ចំណែកឯ​តៃកុង​រថយន្ត​កុងតឺន័រ ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ឲ្យ​នៅ​កន្លែងកើតហេតុ រងចាំ​ដោះស្រាយ​ជាមួយនឹង​ភាគី​ខាង​រថយន្ត​រងគ្រោះ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​សុខ ចុះមក​ដល់​ដោយ​ភាគី​ទាំងពីរ​អត់​ត្រូវ​គ្នា​ក៏បាន​ទំនាក់ទំនង ទៅខាង​ចរាចរណ៍​ជំនាញ​ក្រុង ឲ្យ​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖​សា មេ​ត​

×