ភ្នំពេញ ៖ បន្ទាប់ពីមានការថយចុះជាបន្តបន្ទាប់រយៈពេលបួនថ្ងៃកន្លងមក សន្ទស្សន៏ផ្សារមូលបត្រកម្ពុជាក្នុងថ្ងៃសុក្រនេះ បានងើបឡើងវិញ០,១៤ភាគរយ មកដល់ ៦៣៥,៩៣ ពិន្ទុ។
ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងអេស៊ីលីដា (ABC) មានកំណើនដល់១.៦០០រៀល និង១៦.៨០០រៀល។
ផ្ទុយមកវិញកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានថយចុះមកត្រឹម ១២.២២០រៀល និង១២.៨៨០រៀល ក្នុងមួយហ៊ុន។
ចំណែកឯភាគហ៊ុនបីទៀតរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ហ្ក្រេនធ្វីន (GTI) និងផេសថិក (PEPC) បានរក្សាថ្លៃថេរដដែលដួចថ្លៃបិទកាលពីម្សិលមិញ។ ទំហំជួញដូរភាគហ៊ុនសរុបក្នុងថ្ងៃនេះ មានចំនួន១២៦,៦៣ លានរៀល៕ រក្សាសិទ្ធិដោយ៖CEN