ភ្នំពេញ ៖ មនុស្សចំនួន ៣១៤នាក់បានស្លាប់ និងរបួសចំនួន ៨៥២នាក់ ក្នុងនោះធ្ងន់ចំនួន ៥២៤នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល ៦៤ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលសារព័ត៌មាន CEN ទទួលបាននៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១។
របាយការណ៍បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានកើតឡើងចំនួន ១៣លើក ស្លាប់ ៦នាក់ និងរបួស ១៣នាក់ ក្នុងនោះរបួសធ្ងន់ ១០នាក់ និងស្រាល ៣នាក់។
របាយការណ៍បានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ៦៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៥៥៤០៩គ្រឿង ក្នុងនោះម៉ូតូចំនួន ៤០៧០៧គ្រឿង និងរថយន្តចំនួន ១៤៧០២គ្រឿង (រថយន្តតូច ១១៩៤២គ្រឿង និងធំ ២៧៦០គ្រឿង៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ




