សមត្ថកិច្ចបានឲ្យដឹងថា÷ ករណីខាងលើបានឡើងនៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២១ ត្រង់បណ្តោយផ្លូវជាតិលេខ ៥ ក្នុងក្រុមទី ៩ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានសន្និដ្ឋានថាគ្រោះថ្នាក់ចរាចរណ៍នេះផ្តើមឡើងដោយជនរងគ្រោះឈ្មោះ រិន សុថាវី ភេទប្រុស អាយុ ១៣ ឆ្នាំ ក្នុងពេលកើតហេតុបានជិះម៉ូតូ ចេញពីភូមិប្រុងឆ្លងផ្លូវក៏បាន ប្រទះជាមួយរថយន្តម៉ាក ហាយ ឡេនដ័រធ្វើដំណើរយ៉ាងលឿនពីត្បូងទៅជើងបណ្តាលបុកពេញទំហឹងស្លាប់នៅហ្នឹងកន្លែងតែម្តង។
ចំណែកម្ចាស់រថយន្តមិនស្គាល់អត្តសញ្ញាណ ភ្លាមៗបានបើករថយន្តរត់ បានបន្តិចក៏ចតទុក រថយន្តចោល ហើយចុះគេចខ្លួនបាត់តែម្តង។ រថយន្តខាងលើម៉ាកហាយឡេនដ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ២Ak-៨២៧៨ រីឯម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរី២០០៩ ពាក់ផ្លាកលេខបាត់ដំបង ១E-១៦៤៥។
សូមជម្រាបថាករណីនេះសមត្ថកិច្ចមូលដ្ឋានបានធ្វើកំណត់ហេតុរួចប្រគល់សាកសពជនរងគ្រោះទៅឲ្យសាច់ញាតិ រីឯវត្ថុតាងរថយន្ត និងម៉ូតូយកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តដើម្បីដោះស្រាយតាមនីតិវិធី៕ ដោយ ៖ CEN


