Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា គ្រោង​រៀបចំ​អតីត​ទីតាំង​មេបញ្ជាការ​យោធា​នៃ​របប​ខ្មែរក្រហម ឲ្យ​ប្រែក្លាយជា តំបន់​ប្រវត្តិសាស្ត្រ​យោធា តេ​ជោ​ភ្នំ​៣២​ស្ថិតក្នុង​ស្រុក​សំពៅ​លូន​

​បាត់ដំបង ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានគ្រោង​រៀបចំ​អតីត​ទីតាំង​មេបញ្ជាការ​យោធា​នៃ​របប​ខ្មែរក្រហម ឲ្យ​ប្រែក្លាយជា តំបន់​ប្រវត្តិសាស្ត្រ​យោធា តេ​ជោ​ភ្នំ​៣២​ស្ថិតក្នុង​ស្រុក​សំពៅ​លូន​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​មានប្រសាសន៍ថា​តំបន់​សមរភូមិ​ប្រយុទ្ធ​ដ៏​ក្តៅគគុក​រវាង​ខ្មែរ​និង​ខ្មែរ​ហើយ​ជាទី​តាំង​ដ៏​រឹងមាំ​របស់​អតីត​ក្រុម​ទាហាន​ខ្មែរក្រហម​និង​ជាទី​តាំង​បញ្ជាការដ្ឋាន​យោធា​ជាន់ខ្ពស់​សមរភូមិ​មុខ​ក្នុងអំឡុង​សង្គ្រាម​មុនពេល​ធ្វើការ​ផ្តាច់ខ្លួន​ធ្វើ​សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដំបូង​បង្អស់​ក្នុងអំឡុង​ឆ្នាំ​១៩៩៦​។​ទីតាំង​អតីត​សាលា​នយោបាយ​រណសិរ្ស​២៥០​និង​ផ្ទះ​ស្នាក់នៅ​របស់​កម្មាភិបាល​រណសិរ្ស​២៥០(​ហៅ កូនភ្នំ​៣២)​។​

​ក្នុង​ដំណើរ​ចុះ​ពិនិត្យមើល​ទីតាំង​សំខាន់ៗ​មួយចំនួន​ដែល​បន្សល់ទុក​នូវ​ស្លាកស្នាម​ដាន​ប្រវត្តិសាស្ត្រ​ពី​អតីត​របប​ខ្មែរក្រហម​ក្នុងអំឡុង​មុនពេល​បញ្ចប់សង្គ្រាម​និង​ការធ្វើសមាហរណកម្មរ​បស់បង​ប្អូន​កងទ័ព​ខ្មែរក្រហម​និង​ដំណើរ​ទស្សន​កិច្ចការងា​រ​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ ដែល​ដឹកនាំ​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ កាលពី​ថ្ងៃទី​០៥​ខែមីនា​ឆ្នាំ​២០២១​។​

​ក្នុងអំឡុង​ឆ្នាំ​១៩៩៦ ក្រោម​គោ​លន​យោ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​បន្តបន្ទាប់​កន្លងមក​រហូត​ទាល់តែ​បញ្ចប់សង្គ្រាម​ទាំងស្រុង ដោយ​គ្មាន​ការបង្ហូរ​ឈាម​រវាង​ខ្មែរ​និង​ខ្មែរ​បន្តទៀត​និង​ធ្វើ​ឲ្យ​របប​យោធា​ខ្មែរក្រហម​រលំរលាយ​ទាំងស្រុង ដើម្បី​វិល​មក​រួមរស់​ក្នុងសង្គម​ជាតិ​តែមួយ​ក្រោម​ម្លប់​នៃ​សុខសន្តិភាព ដោយ​គ្មាន​អ្នកចាញ់​និង​គ្មាន​អ្នកឈ្នះ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានធ្វើ​ការណែនាំ​និង​ជម្រុញ​ដល់​អាជ្ញាធរខេត្ត​បាត់ដំបង​និង​បណ្តា​អង្គភាព​នៃ​កងកម្លាំង​ពាក់ព័ន្ធ ដើម្បី​ពិនិត្យឡើងវិញ​និង​រួមគ្នា​ធ្វើការ​សិក្សា​លម្អិត​បន្ថែម​នូវ​ទិដ្ឋភាព​រួមទាំង​ផ្នែក​ច្បាប់ ទាំង​ការកំណត់​ទីតាំង​ជាក់ស្តែង ការកំណត់​ប្លង់​មេ​ជាក់លាក់ ព្រមទាំង​ទីកន្លែង​ផ្សេងៗ​មួយចំនួនទៀត​។​ពិសេស ត្រូវ​ដំណោះស្រាយ​ផលប៉ះពាល់ ដើម្បី​ធ្វើការ​ពិចារណា​ក្នុងការ​រៀបចំ​ទីតាំង​ទាំងនោះ​ឲ្យ​ប្រែក្លាយ​ទៅជា តំបន់​ប្រវត្តិសាស្ត្រ​យោធា តេ​ជោ​ភ្នំ​៣២ ដែល​ស្ថិត​ក្នុងស្រុក​សំពៅ​លូន​របស់​ខេត្តបាត់ដំបង ឲ្យ​លេចចេញ​ជា​រូបរាង​នៅពេល​ខាងមុខនេះ​។​

​ការរៀបចំ​តំបន់​ប្រវត្តិសាស្ត្រ​យោធា តេ​ជោ​ភ្នំ​៣២ ក្នុង​គោលបំណង ដើម្បី​ទុកជា​ចំណងដៃ​នៃ​ប្រវត្តិសាស្ត្រ​ក្នុងការ​ដាក់ចេញ​នូវ​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោយ​បញ្ចប់សង្គ្រាម​ទាំងស្រុង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ​និង​ដើម្បី​តបស្នង​គុណូបក្ការៈ​របស់​សម្តេច​តេ​ជា ហ៊ុនសែន ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ​បរិបូរណ៍​។​ប្រជាជន​កម្ពុជា​យើង​រស់នៅ​ក្រោម​ម្លប់​សុខសន្តិភាព​រហូតមក​ដល់​សព្វថ្ងៃនេះ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​អំពាវនាវ​ដល់​សប្បុរស​ជន​នៅទីនេះ​និង​ខាងក្រៅ សូម​ឲ្យ​មានការ​ចូលរួម​និង​គាំទ្រ​ដល់​ក្រុមការងារ​ប្រវត្តិសាស្ត្រ​ឲ្យ​ទទួលបាន​ជោគជ័យ​ផ្លៃ​ផ្កា​នៅពេល​ខាងមុខនេះ​៕ រក្សា​សិទ្ធិ​ដោយៈ​អ៊ុង​សា​រុំ​

×