Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចុះ​ពិនិត្យ​ការហ្វឹកហ្វឺន បណ្តុះបណ្តាល​កងកម្លាំង​ត្រៀម ចូលរួម​អន្តរាគមន៍​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩

​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​អនុគណៈកម្មការ គ្រប់គ្រង​សន្តិសុខ និង​សណ្តាប់ធ្នាប់ នៅតាម​គោលដៅ និង​តំបន់​ច​ត្តា​ឡី​ស័ក ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ អញ្ជើញ​ចុះ​ពិនិត្យ​ការហ្វឹកហ្វឺន ប​ណ្តះ​បណ្តាល​កងកម្លាំង​ត្រៀម ចូលរួម​អន្តរា​គម​ន៏​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩ របស់​អនុគណៈកម្មការ​គ្រប់គ្រង​សន្តិសុខ​និង​សណ្តាប់ធ្នាប់ នៅតាម​គោលដៅ​និង​តំបន់​ច​ត្តា​ឡី​ស័ក នៅ​កងពលតូច​លេខ​៧០ នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានចេញ​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​អនុគណៈកម្មការ គ្រប់គ្រង​សន្តិសុខ និង​សណ្តាប់ធ្នាប់ នៅតាម​គោលដៅ និង​តំបន់​ច​ត្តា​ឡី​ស័ក ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ដែល​ត្រូវបាន​បង្កើតឡើង គឺ​យោងតាម​តម្រូវការ​ចាំបាច់​របស់​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។

​អនុគណៈកម្មការ​គ្រប់គ្រង​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅតាម​គោ​ដៅ និង​តំបន់​ច​ត្តា​ឡី​ស័ក ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ រួមមាន​សមាសភាព ចំនួន​១៤​រូប ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ជា​ប្រធាន​។​

​សូមជម្រាបថា រាជរដ្ឋាភិបាល បាន​បន្ដ​ចាត់​វិធាន ការ​យ៉ាង​តឹងរឹង ចំពោះ​បុគ្គល​មិន​អនុវត្តតាម​វិធាន​របស់​សុខាភិបាល ចំពោះ​ការធ្វើ​ច​ត្តា​ឡី​ស័ក បុគ្គល​គេចវេស​មិន​ព្រម​ចូល​ព្យាបាល ឬ មិន​សហការ​ផ្ដល់​ការសម្ភាសន៍ និង​ទីតាំង​ដែល​មិន​សហការ​ផ្ដល់ព័ត៌មាន​ការស្រាវជ្រាវ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បន្ថែម​ពីលើ​អនុក្រឹត្យ​លេខ​២៧ អនក្រ​.​បក​។​

​នេះ​បើតាម​លិខិត​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី ផ្ញើជូន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្ដរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នា​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។​

​ក្នុង​លិខិត​នោះ បានកំណត់​នូវ​ចំណុច​៣​សំខាន់ៗ ដែលជា​វិធានការ​រឹតបន្ដឹង​បន្ថែម​ពីលើ​អ្វីដែល​បានកំណត់​ក្នុង​ច្បាប់​រួមមាន​៖
*​ទី​១-​ចំពោះ​ជនបរទេស ត្រូវ​បណ្ដេញ​ចេញពី​កម្ពុជា និង​ហាម​ចូល​ប្រទេស​សារជាថ្មី​
*​ទី​២-​ចំពោះ​ជនជាតិខ្មែរ ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​
*​ទី​៣-​ចំពោះ​ទីតាំង ត្រូវ​ដក ហូត​អាជ្ញាប័ណ្ណ និង​បិទ​អាជីវកម្ម​ក្នុង​ទីតាំង​។​

​គួរ​ជម្រាប​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កន្លងទៅ​ថ្មីៗ​នេះ បានសម្រេច​ឲ្យ​បណ្តេញ​ចេញពី​កម្ពុជា និង​លែង​ឲ្យ​ត្រឡប់​ចូលមក​វិញ ចំពោះ​ជនបរទេស​ទាំងឡាយណា ដែល​គេចវេស និង​មិន​ចូលរួម​សហការ​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក ។ ការសម្រេច​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានធ្វើ ឡើង​តាម​សំណើ​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង នរគ​បាល​ជាតិ និង​ជា​អនុគណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ – ១៩​។​
​សំណើ​ចាត់វិធានការ​តឹងរឹង​លើ​ជនបរទេស​នេះ បាន​កើតមាន​ចំពេល​កម្ពុជា​កំពុង​ផ្ទុះ​នូវ​ការឆ្លង​ក្នុង​សហគមន៍​ធ្ងន់ធ្ងរ​។ អ្នក​ដែល​រកឃើញ​កើតមាន​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ជាថ្មី​នេះ ភាគច្រើន​ជា​ជនបរទេស​៕ រក្សា​សិទ្ធិ​ដោយ : ចេស្តារ​

×