Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំង​ព្រំដែន ត្រូវ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ក្នុងការ​ផ្ដល់ព័ត៌មាន​គ្នា​ទៅវិញទៅមក ពី​ការវិលត្រឡប់​របស់​ព​លករ​ខ្មែរ ដើម្បី​ងាយស្រួល​គ្រប់គ្រង​

​បាត់ដំបង ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា កងកម្លាំង​ព្រំដែន​ទាំងអស់ ត្រូវ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ក្នុងការ​ផ្ដល់ព័ត៌មាន​គ្នា​ទៅវិញទៅមក ពី​ការវិលត្រឡប់​របស់​ព​លករ​ខ្មែរ ងាយស្រួល​ក្នុងការ​គ្រប់គ្រង​និង​នាំ​ពួកគេ​មក​អនុវត្តតាម​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ កាន់តែខ្លាំង​នៅក្នុង​សហគមន៍​។​ពិសេស​ទៀត​នោះ​គឺ​ត្រូវ​តាម​ចាប់​ឲ្យ​បាន​ពួក​មេខ្យល់​ដែល​កំពុង​នាំ​ពលករ​លួច​ឆ្លងដែន​ខុសច្បាប់​នេះ​។​

​អាជ្ញាធរខេត្ត​បាត់ដំបង បានបង្ហាញ​នូវ​ការព្រួយបារម្ភ​ពី​ការបន្ត​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​របស់​ពលករ​ខ្មែរ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ តាមរយៈ​ការអូសទាញ​ពី​សំណាក់​ពួក​មេខ្យល់ ពិសេស​នៅ​រដូវចូលឆ្នាំ​ប្រពៃណីជាតិ​នៅពេល​ខាងមុខ អាចមាន​ករណី​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​។​

​ការលើកឡើង​បែបនេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​និង​នាំយក​សម្ភារ​ប្រើប្រាស់ ស្បៀងអាហារ​ទៅ​ចែកជូន​កងកម្លាំង​ការ​ពារ​ព្រំដែន​តាម​បណ្ដា​ស្រុក​ជាប់​ព្រំដែន មានស្រុក​កំរៀង ភ្នំព្រឹក​និង​សំពៅ​លូន កាលពី​រសៀល​ថ្ងៃទី​០៥​ខែ​មិនា​ឆ្នាំ​២០២១​។​
​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា​ទោះបី​បច្ចុប្បន្ន​លំហូរ​របស់​ព​លករ​ខ្មែរ ត្រឡប់​មកពី​ប្រ​ទេស​ថៃ បាន​ថយចុះ​ក៏ពិតមែន ប៉ុន្តែ​ពួកគេ​អាច​នឹងមាន​បុក​មក​ច្រើន​នៅពេល​រដូវចូលឆ្នាំ​។​

​យោងតាម​របាយការណ៍​រដ្ឋបាលខេត្ត​បាត់ដំបង បាន​បង្ហាញថា​ចាប់ពី​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​នៅ​ខេត្ត​សាមុទ​សា​ខន​ប្រទេស​ថៃ មាន​ពលករ​ឆ្លងដែន​តាម​ច្រក​នានា​ជាប់​ខេត្តបាត់ដំបង​ចំនួន​ជាង ១០០០០​នាក់​(​មួយ​ម៉ឺន​នាក់​)​បញ្ចប់ ច​ត្តា​ឡី​ស័ក​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​ជិត ៧០០០​នាក់ នៅ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជិត ៣០០០​នាក់​និង​ពលករ​មួយចំនួនទៀត ត្រូវបាន​ដឹក​តាម​រថយន្ត​របស់​ក​ង​ទ័ព ទៅកាន់​រាជធានី​ខេត្ត​សាមីខ្លួន ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្តទៀត​។​សម្រាប់​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ខេត្តបាត់ដំបង នាពេល​បច្ចុប្បន្ន​មាន​ចំនួន​១១​កន្លែង ដែល​ស្ថិតនៅក្នុង​នៅ​មាននៅ​ស្រុក​កំរៀង សំពៅ​លូន ភ្នំព្រឹក ប​វេ​ល ថ្មគោល សំឡូត បាណន់ ឯក​ភ្នំ រតនមណ្ឌល មោងឫស្សី​និង​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​៕ រក្សា​សិទ្ធិ​ដោយៈ​អ៊ុង​សា​រុំ​

×