ភ្នំពេញៈ មន្ត្រីនគរបាលជាតិ និងប្រជាពលរដ្ឋរស់នៅស្រុកកោះធំ បានដាក់ពាក្យបណ្តឹងស្នើសុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលខេត្តកណ្តាល ពិនិត្យមើលការងារដឹកនាំរបស់លោក ស៊ីម ឃាង អធិការនៃអធិការដ្ឋាន នគរបាលស្រុកកោះធំ ប្រកាន់បក្ខពួកប្រព្រឹត្តអំពើពុករលួយ និងមិនថែរក្សាសន្តិសុខ សណ្តាប់ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកកោះធំឡើយ ជាហេតុធ្វើអោយកើតមានបទល្មើសជាច្រើនជាបន្តបន្ទាប់ដូចជាអំពើចោរកម្ម លួច.ឆក់ កើតមានពាសពេញស្រុក។
នៅក្នុងពាក្យបណ្តឹងរបស់មន្ត្រីនគរបាលជាតិ និងប្រជាពលរដ្ឋរស់នៅស្រុកកោះធំ បានរៀងរាបថា ចាប់តាំងពីលោកអធិការ ស៊ីម ឃាង បានចូលមកកាន់មុខដំណែងជាអធិការ នគរបាលស្រុកកោះធំ នៅក្នុងឆ្នាំ២០១៧ មកនោះមកគឺលោកបានធ្វើអោយមន្ត្រីនគរបាល ជាតិនៅក្នុងអធិការដ្ឋាននគរបាលស្រុកកោះធំទាំងមូលមានការបែកបាក់សាមគ្គីភាពផ្ទៃ ក្នុងគឺដោយសារតែលោកអធិការ ស៊ីម ឈាង ប្រកាន់យកបក្សពួកនិយម អួតអាងថាមាន ខ្សែខ្នងធំៗចាំជួយខ្លួននៅពីក្រោយ ហើយបានប្រព្រឹត្តអំពើពុករលួយខុសច្បាប់ដើម្បីផល ប្រយោជន៍ផ្ទាល់ខ្លួន។
ដោយលោកអធិការរូបនេះចេះតែដើរផឹកស៊ីច្រៀងKARAOKE យ៉ាងសប្បាយចិត្តជាមួយបក្សពួករបស់ខ្លួនដោយមិនបានយកចិត្តទុកដាក់ក្នុងការងារថែ រក្សាសន្តិសុខ សណ្តាប់ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកកោះធំឡើយ ជាហេតុធ្វើ អោយកើតមានបទល្មើស ជាច្រើនជាបន្តបន្ទាប់ដូចជាអំពើចោរកម្ម លួច.ឆក់ កើតមានពាសពេញស្រុក។ ក្រុមក្មេងទំនើងបានដើរបង្ករចលាចល អសន្តិសុខយ៉ាងខ្លាំង ជាពិសេសនៅចំណុច ស្ពានឆ្លងទន្លេកោះធំ ដោយមានអ្នករងគ្រោះជាច្រើននាក់ដោយសារពួកក្មេងទំនើងទាំង នោះ តែពុំហ៊ានប្តឹង។ អ្នកលក់នឹងចែកចាយ ថ្នាំញៀនកើតមានឡើងច្រើនពេញទឹកពេញដីទូរទាំងស្រុកកោះធំ ។
ក្មេងញៀនថ្នាំស្ទើគ្រប់ទីកន្លែងក្នុងភូមិ.ឃុំ ស្រុក ។ ល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាដល់មាន់ បៀរអាប៉ោង កន្ទុយលេខ ឆ្នោតយួន ពាសពេញស្រុក។
បើទោះបីជាបទល្មើសផ្សេងៗកើតមានពាសពេញភូមិ ស្រក ក៏លោកអធិការរូបនេះ មិនយកចិត្តទុកដាក់ដឹកនាំ មានផែនការបង្ក្រាបអ្វីនោះទេ បជាលោកគិតតែពីផល ប្រយោជន៍ផ្ទាល់ខ្លួន ដោយប្រើអោយកូនចៅជំនិតៗរបស់ខ្លួនគឺអោយធ្វើសកម្មភាពមួយ ចំនួនដូចជា: ជម្រិតទាប្រាក់ជាមន្ត្រីណាដែលចង់ឡើងតួនាទី ឡើងសក្តិ ទោះបីជាមន្ត្រី នគរបាលជាតិ ណាដែលបានខិតខំប្រឹងប្រែងធ្វើការងារបានល្អប្រសើរជូនជាតិមាតុភូមិក៍ ដោយ បើអ្នកឯងគ្មានលុយកាក់សម្រាប់សូកប៉ាន់អោយទៅគេនោះទេកុំសង្ឃឹមថាបាន ឡើងតួនាទីមុខដំណែងនឹងបុណ្យសកុំឲ្យសោះ។
ដើរប្រមូលលុយកាក់ពីមុខសញ្ញាបើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ យកមកអោយខ្លួនជាអធិការ ទើបអាចបើកលេងបានសុខ។ ផ្ទះជួលបានបង្ខំអោយប្រជាពលរដ្ឋដែលជាម្ចាស់ហាងផឹកស៊ីនឹងម្ចាស់ផ្ទះសំណាក់ នឹងហាងម៉ាស់សារបង្កប់បំរើសេវាផ្លូវភេទហើយនឹងហាងKARAOKE នានានៅក្នុងមូល ដ្ឋានឃុំសំពៅពូន យកលុយបង់ថ្លៃការពារទាំងអស់មកប្រគល់ជូនលោកអធិការ ស៊ីម ឃាង ជារៀងរាល់ខែទើបពួកគេអាចបើកហាងប្រកបមុខរកស៊ីបានសុខ។
ខាងលើនេះគឺដោយសារតែការអសមត្ថភាពក្នុងការងារដឹកនាំរបស់លោកអធិការ ស៊ីម ឃាង ដោយមិនបានអនុវត្តទៅតាមគោលការណ៍នឹងបទបញ្ជារបស់ថ្នាក់ដឹកនាំដែល បានដាក់ជូនផ្អែកតាមគោលនយោបាយភូមិ/ឃុំ មានសុវត្តិភាពឡើយ។ ជាក់ស្តែងលោកអធិការស៊ីម ឃាង តែងតែបានយករថយន្តសារ៉ែនដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង បានបើកជូនសម្រាប់អធិការដ្ឋាននគរបាលស្រុកកោះធំ ប្រើប្រាស់ មធ្យោបាយល្បាតទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងជាប្រយោជន៍ដល់អង្គភាព តែ ធ្វើ ផ្ទុយទៅវិញគឺលោកអធិការ រូបនេះ តែងតែយករថយន្តនេះជិះទៅដើរផឹកស៊ីច្រៀង KARAOKE យ៉ាងសប្បាយជាមួយបក្សពួករបស់ ហើយរាល់ពេលផឹកស៊ីច្រៀងKARAOKE គឺលោកតែងតែគៀងគរដល់អ្នករកស៊ី អាជីវករអោយមកផឹកជាមួយដើម្បីអោយពួកគេ ចេញប្រាក់ ហើយលោកតែងតែបង្ខំឱ្យអ្នកផឹកជាមួយលើកដាច់ៗ_ទោះបីជាពួកគេផឹកមិន បានឬប្រកែកក៏ដោយ ព្រោះលោកធ្លាប់បានទះកំភ្លៀងអាជីវករម្នាក់ថែមទៀតដោយសារតែគេពុំព្រមផឹកដាច់តាមខ្លួនបង្ខំ។ ទង្វើដើជីកស៊ីច្រៀងរាំបែបនេះគឺកើតមានស្ទើរាល់ថ្ងៃរហូតដល់យប់ជ្រៅៗបានត្រឡប់ចូលមកដេកក្នុងអង្គភាពវិញ។
ពេលខ្លះលោកផឹកស៊ីមិនឆ្អែតមកដល់អង្គភាពវិញ បានមកស្រែកបញ្ជាអោយកូន ចៅដែលមានអាយុច្រើនជាងលោកផងនោះអោយដើរទៅរកទិញស្រាបៀរយកមកអោយ លោកផឹកស៊ីបន្តទៀត បើទោះបីជាយប់ជ្រៅហើយ និងមានភ្លៀងធ្លាក់ខ្លាំងយ៉ាងក៏ដោយគឺ លោកនៅតែបង្ខំអោយកូនចៅទៅដាស់តាមតូបលក់ដូរឱ្យគេបើកលក់ស្រាបៀរយកមកអោ យលោកផឹកស៊ីសប្បាយបន្តទៀត និងថែមទាំងធ្លាប់បានទះកំភ្លៀងលោកអធិការរងម្នាក់ ក្នុងពេលដែលខ្លួនកំពុងផឹកស៊ី ទាំងដែលអធិការរងរូបនោះមានវ័យចំណាស់ជិតចូលនិវត្តន៍ ទៅហើយ និងថែមទាំងមានជម្ងឺជាប់ខ្លួនថែមទៀត ដោយសារលោកអធិការរងនោះពុំព្រម ផឹកស្រាមតាមការបង្ខំ។
បន្ថែមលើនេះគឺលោកអធិការរូបនេះ ពុំដែលអើពើពីទុកធុរៈរបស់កូនចៅថ្នាក់ក្រោម ដែលមានជម្ងឺជាប់ខ្លួនទេបើសិនមិនមែនជាបក្សពួកខ្លួន ។
ដោយហេតុផលទាំងអស់ខាងលើនេះហើយ វាបានធ្វើអោយប៉ះពាល់នឹងបាត់បង់ ដល់កិត្តិយស ភាពថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិយ៉ាងខ្លាំង ។
ដូចនេះហើយទើបយើងខ្ញុំជាប្រជាពលរដ្ឋនឹងមន្ត្រីនគរបាលជាតិ នៅក្នុងស្រុកកោះធំ ទាំងមូល កើតទុក្ខមិនសប្បាយចិត្តនឹងការងារដឹកនាំរបស់លោកអធិការ ស៊ីម ឃាង នោះទ ទើបនាំគ្នាដាក់ពាក្យបណ្ដឹង ស្នើរសុំដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ ដឹកនាំក្រសួងមហាផ្ទៃ មេត្តាចុះជួយត្រួតពិនិត្យមើលអំពីភាពអសកម្មការងារ និងកំសោយក្នុងការដឹកនាំរបស់លោកអធិការ ស៊ីម ឃាង នេះផងចុះ។
ទាក់ទងករណីនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ប្រាប់សារព័ត៌មាន CEN ថា ចំពោះករណីនេះ ក្រុមការងារចម្រុះបានចុះទៅធ្វើការអង្កេតហើយ នៅពេលត្រឡប់មកវិញ នឹងស្តាប់របាយការណ៍ ហើយនឹងចាត់ចែងជាក់ស្តែងតែម្តង។
ចំណែកលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាលមិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

