ខេត្តព្រះសីហនុ ៖ បន្ទាប់ពីទទួលបាននូវបទបញ្ជាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ មិនានេះ ឯកឧត្តមគួច ចំរើន អភិបាលនៃគណះអភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យទីតាំងសម្រាប់ចាក់វាំងសាំង កូវីដ 19 ថ្មី នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ តេជោ សែន កម្មករ ដែលបានប្តូរ ពីមន្ទីរពេទ្យបង្អែកចំការចេក។
ថ្លែងប្រាប់សារព័ត៌មាននាព្រឹកថ្ងៃទី៦មីនា ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ដោយមានការអនុញ្ញាតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងដើម្បីបង្ករការងាយស្រួលក្នុងការចាក់វាំងសាំង ជូនមន្ត្រីរាជការជួរមុខ រដ្ឋបាលខេត្តបាន សម្រេចប្តូរទីតាំងថ្មីពីមន្ទីរពេទ្យបង្អែក ចំការចេក មកដាក់សាលាប ឋមសិក្សា និង អនុវិទ្យាល័យ តេជោ សែន កម្មករ ដែលទីតាំងសាលានេះពីមុនជាកន្លែងយកសំណាក ដោយការចាក់វាំងសាំងនេះនឹងត្រូវចាប់ផ្តើមពីថ្ងៃទី៧មិនាតទៅ ។
ដោយឡែកចំពោះការចាក់ វ៉ាក់សាំងនេះ គឺធ្វើឡើងទៅតាមការបែងចែក ដោយចាក់ទៅលើមន្ត្រីរាជការពាក់ព័ន្ឋជួរមុខជាមុនសិន។ លទ្ធផលប្រតិបត្តិការរបស់ក្រុមការងារចម្រុះរដ្ឋបាលខេត្ត លើព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ គិតត្រឹមម៉ោង០៩:៥០នាទីព្រឹក៖ ១ សភាពការណ៍ -អ្នកវិជ្ជមានថ្មី ចំនួន ១២នាក់ ស្រី៣នាក់ ជនជាតិចិន (បូកយោង ៩៥នាក់ ស្រី៤២នាក់)។ -អ្នកជំងឺទាំងអស់បានដាក់អោយសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក) និង កន្លែងព្យាបាល សាកាណា (Sakana) ។
២,ប្រតិបត្តិការ -បានយកសំណាកថ្មីតាមគោលដៅ HOTSPOT ចំនួន ២ កន្លែងបានចំនួន ៧៣ នាក់ ស្រី ៥៤នាក់ (បូកយោង ១០៦៦១នាក់ ស្រី ៤៥៧១នាក់) ។
បានយកសំណាកលើកទី២ ចំនួន១៨ នាក់ ស្រី ១១នាក់ (បូកយោង ចំនួន ៣២៤នាក់ ស្រី១១១នាក់)។ ៣-វិធានការ -បានពិន័យអន្តរកាលជាប្រាក់ចំពោះ បុគ្គលដែល ធ្វើ ចត្តាឡីស័កមិនបានត្រឹមត្រូវតាមអនុក្រឹត្យលេខ២៧ ចំនួន៣នាក់បានថវិកាចំនួន ៦លានរៀល ។
មន្ត្រីរដ្ឋបាលខេត្ត -បានចុះធ្វើកិច្ចសន្យាជាមួយម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងអាជីវកម្ម សេវាកម្មគ្រប់ប្រភេទបានចំនួន ៥១០ កន្លែង ។បានបន្តដាក់គោលដៅត្រួតពិនិត្យនិងទប់ស្កាត់រថយន្តចេញ -ចូល ខេត្ត ចំនួន ៤កន្លែង ។ -បានបន្តបិទការចេញ-ចូលទីតាំងសរុបចំនួន ៤៣កន្លែង ។-បន្តស្រាវជ្រាវ និងអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធអោយស្ម័គ្រ ចិត្តមកយកវត្ថុសំណាកនិងធ្វើចត្តាឡី ស័កអោយបានត្រឹមត្រូវស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ឯកឧត្តមក៍បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ នៅទីតាំងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជនជាតិវៀតណាមចំនួន០៣នាក់ បានស្នាក់នៅ ដោយ ពួកគាត់មានការឡើងកំដៅខ្លាំង ហើយត្រូវបានក្រុមគ្រូពេទ្យយកសំណាក ក្នុងនោះអ្នកពាក់ព័ន្ធជាជនជាតិខ្មែរចំនួន ៣នាក់ទៀតដែលជាម្ចាស់ផ្ទះសំណាក់ ក៏ត្រូវបានយកសំណាកផងដែរ។ ដោយឡែកផ្ទះសំណាក់នេះត្រូវបានហ៊ុព័ទ្ធទុកធ្វើជាចត្តាឡីស័កជាបណ្តោះអាសន្នសិន។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថាទោះបីករណីនេះជាការសង្ស័យ ក៏យើងត្រូវបង្កើនការប្រុងប្រយ័ត្ន និងយកសំណាកទៅធ្វើតេស្តដើម្បីមានភាពប្រាកដប្រជា និងហ៊ុមព័ទ្ធទីតាំង ព្រមទាំងធ្វើចត្តាឡីស័កអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល។
ក្នុងនោះឯកឧត្តម ក៏បានផ្តល់ការណែនាំដល់គណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងដឹកនាំការងារអនុវត្តឱ្យបានហ្មត់ចត់បំផុតដោយសហការជាមួយជំនាញពាក់ព័ន្ធ ជាពិសេស មន្ត្រីជំនាញសុខាភិបាល ដើម្បីគ្រប់គ្រងលើទីតាំងដែលមានការសង្ស័យ និងស្រាវជ្រាវស្វែងរកអ្នកដែលមានការពាក់ព័ន្ធ សំដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕ រក្សាសិទ្ធិដោយ៖CEN








