Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជិត​៨​ម៉ឺន​នាក់ហើយ

ភ្នំពេញ​ ៖ គិត​មកដល់​ថ្ងៃទី​៦​ខែមីនា អ្នក​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ មាន​ចំនួន​ជិត​៨​ម៉ឺន​នាក់ និង​អ្នក​ដែល​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ចាក់​ជាង​១​ម៉ឺន​នាក់​។

លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា បានឱ្យដឹងថា ចំនួន​អ្នក​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (Sinopharm Beijing Institute of Biological Products)​ពីថ្ងៃ​ទី​១០ កុម្ភៈ ដល់​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២១​និង (COVISHIELD”M) ពីថ្ងៃ​ទី​០៤ ខែមីនា ដល់​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២១ គឺ​សរុប​អ្នក​មកចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ៖ ៧៨៨២៥​នាក់ (​ស្រី ២៣៧៤៧​នាក់​) ។ អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច​៖ ៦៦៨៤៧​នាក់ (​ស្រី ១៨៣៩៧​នាក់​) និង​អ្នក​ដែល​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ចាក់​៖ ១១៩៧៨​នាក់ (​ស្រី ៥៣៥០​នាក់​)៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×