Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនបរទេស​ម្នាក់​ដែល​ចូលមក​ប្រទេស​កម្ពុជា ដោយ​ខុសច្បាប់​ត្រូវបាន​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​ជំនាញ អនុវត្តតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី ៧ ខែ មីនា ឆ្នាំ​២០២១​នេះ​តាម​យោបល់​ដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោម​ឧ​ត្ត​ម​សេនីយ៍​ត្រី ដា​ញ់ អេង​ប៊ុន​ចាន់ ស្នងការរង​ផែនការ​ងារ​អន្តោប្រវេសន៍​បាន ដឹកនាំ​មន្ត្រី​ការិយាល័យ​ជំនាញ នាំខ្លួន​ស្ត្រី​ជា​ជនបរទេស​ម្នាក់​ឈ្មោះ ខុង​ក្រា​ថូ​ក សុ​ផា អាយុ​២៦​ឆ្នាំ រសនៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ​(​ជនជាតិ​ថៃ​)​ដែល​បាន​លួ​ប​លួច​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា ដោយ​ខុសច្បាប់​នាពេល​កន្លងទៅ ហើយ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ច្រកទ្វារ​អន្តរជាតិ​គីឡូ​១៣ និង​សមត្ថកិច្ច​នគរបាល​ស្រុក​សំពៅ​លូន​ឃាត់ខ្លួន​សាកសួរ​និង​នាំទៅ​ធ្វើច​ត្តា​ឡី​ស័ក​ស្របតាម​វិធាន​សុខាភិបាល​នៅ​ទីនោះ​។

ដោយ​មិនមាន​ពាក់ព័ន្ធ​ករណី​ឆ្លង​ជម្ងឺ​កូ​វីដ​១៩ ស្រី្ត​រូបនេះ​ត្រូវបាន​ទទួល​នូវ​ការផាកពិន័យ​ស្របតាម​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល ហើ​យ​ពេលនេះ​ស្រី្ត​ជា​ជនបរទេស​រូបនេះ​ត្រូវបាន​បញ្ជូន​គាត់​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×