ខេត្តកំពត ៖ ករណីហឹង្សាដោយចេតនា នៅចំណុច ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត នៅវេលាម៉ោង១៧,៣០នាទី ថ្ងៃទី០៦ ខែ០៣ ឆ្នាំ២០២១ បានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកវាយខ្នោះ។
ជនសង្ស័យឈ្មោះ ហូ រស្មី ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដមានជាកូនបង្កើត ទីលំនៅភូមិ សង្កាត់ កើតហេតុខាងលើ បានធ្វើសកម្មភាពវាយទៅ លើជនរងគ្រោះឈ្មោះ ធីម សោភ័ណ្ឌ ភេទស្រី អាយុ៤៥ឆ្នាំ(ជាម្តាយបង្កើត )បណ្តាលឲ្យរងរបួសភ្នែក និងពកក្បាល ។ មូលហេតុ ខឹងម្តាយជេរស្តីប្រដៅ ណែនាំឲ្យរកការងារធ្វើ ហើយជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន។
ក្រោយកើតហេតុជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើសកងរាជអាវុធហត្ថ ខេត្តកំពតធ្វើការឃាត់ខ្លួនដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖សារឿន
