Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ ដើម្បី​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ត្រឹមត្រូវ

​ខេត្ត​ព្រះសីហនុ ៖ ដើម្បី​ព​ន្លឿ​ន​ប្រសិទ្ធភាព​នៃ​ការចាក់​វ៉ាក់សាំង​របស់​ក្រុមគ្រូពេទ្យ និង​ចៀសវាង​ការ​មក​ច្រើន​កកកុញ ដែលមាន​ហានិភ័យ​ក្នុង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​បរិវេណ​ទីតាំង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​នោះ រដ្ឋបាលខេត្ត​ព្រះសីហនុ តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ចុះឈ្មោះ​ឱ្យបាន​ត្រឹមត្រូវ​នៅតាម​មូលដ្ឋាន​ឃុំ​-​សង្កាត់ ដើម្បីឱ្យ​ការចាក់​វ៉ាក់សាំង​ប្រព្រឹត្តទៅ​មាន​របៀបរៀបរយ មាន​គម្លាត​សុវត្ថិភាព​។​

​ការរៀបចំ​របៀបរៀបរយ​នៃ​ការចាក់​សាំង​ដោយ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ចុះឈ្មោះ​បែបនេះ របស់ រដ្ឋបាលខេត្ត​ព្រះសីហនុ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២១ ក្នុង​សេចក្ដីជូនដំណឹង​មួយ បាន​កំណត់ឱ្យ​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ទៅ​ចុះឈ្មោះ​នៅតាម​សាលាឃុំ​-​សង្កាត់ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក្នុង​ការទទួល​បានកា​រ​ចាក់​វ៉ាក់សាំង​ប្រកបដោយ​ភាពច្បាស់លាស់ រក្សាបាន​សណ្ដាប់ធ្នាប់ និង​គម្លាត​សុវត្ថិភាព តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​រយៈពេល​២​ថ្ងៃ​មកនេះ មាន​ប្រជាពលរដ្ឋ​មួយចំនួន បាន​ស្ម័គ្រចិត្ត​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ក៏ដូចជា​នៅ​សាលា​បឋម​-​អនុវិទ្យាល័យ​តេ​ជោ​សែន​កម្មករ​ផងដែរ តែ​មិនទាន់​ទទួលបាន​ការចាក់​វ៉ាក់សាំង​នៅឡើយ ដោយសារ​ពួកគាត់​មិនទាន់បាន​ចុះឈ្មោះ និង​ទទួលបាន​ការអញ្ជើញ​ពី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​-​សង្កាត់ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​ចុះឈ្មោះ ដើម្បី​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ នៅតាម​មូលដ្ឋាន​ឃុំ​-​សង្កាត់​។

​ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ស្នាក់​នៅក្នុង​ផ្ទះមួយ​រយៈពេល ដើម្បីឱ្យ​រដ្ឋបាលខេត្ត​គ្រប់គ្រង​ស្ថានការណ៍​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​ផ្ទុះ​ក្នុង​សហគមន៍ បានល្អ​ប្រសើរ​សិន នឹង​រៀបចំ​ការចាក់​វ៉ាកសាំង​នេះ ជូន​ប្រជាពលរដ្ឋ​តាម​ក្រោយ​ទៀត​៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​