សង្គ្រាមអាវុធឡាស៊ែរក្នុងចំណោម “មហាអំណាច” កំពុងក្លាយជារឿងពុះកញ្ជ្រោល ជាងពេលណាៗទាំងអស់គ្រាដែលរុស្ស៊ីអះអាងថាខ្លួនមានអាវុធដ៏សំខាន់នេះ។
រុស្ស៊ីមានកាំរស្មីឡាស៊ែរបាញ់បង្ហោះផ្កាយរណបអាមេរិក
តាម Daily Mail ប្រទេសរុស្ស៊ីបានប្រកាសថា ខ្លួនបានបង្កើតអាវុធឡាស៊ែរ ដែលអាចបាញ់ទម្លាក់ផ្កាយរណបសត្រូវនៅក្នុងគន្លងដោយជោគជ័យ។ អត្ថបទព័ត៌មាននេះ អះអាងថាយន្ដហោះដែលមានភ្ជាប់បរិក្ខារឡាស៊ែរនឹងក្លាយជាប្រព័ន្ធកម្ទេចផ្កាយរណបសំខាន់មួយរបស់យោធាប្រទេសនេះ នាពេលអនាគត។
ព័ត៌មាននេះចេញ បន្ទាប់ពីមេបញ្ជាការទ័ពអាកាសអាមេរិកបានព្រមានថាសង្គ្រាមអវកាសអាចផ្ទុះឡើង រវាងមហាអំណាចក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ក្រៅពីយន្តហោះ រុស្ស៊ីនឹងត្រូវបំពាក់ឧបករណ៍ត្រួតពិនិត្យលើដី ដើម្បីបាញ់ទម្លាក់ផ្កាយរណបឬនាវាសត្រូវ។
Interfax អោយដឹងថារោងចក្រផលិត អាវុធ Almaz-Antey ក្រុមហ៊ុនផលិត- ផលិត “នាគភ្លើង” S-400, ទទួលបានជោគជ័យក្នុងការស្រាវជ្រាវធ្វើតេស្តសាកល្បងអាវុធកំទេចផ្កាយរណប។ ប្រទេសរុស្ស៊ីនឹងនឹងដាក់បង្ហាញ យន្ដហោះចម្បាំងថ្មីមួយដោយប្រើបច្ចេកវិទ្យាឡាស៊ែរនាពេលអនាគត។
ប្រភពព័ត៌មាននេះ មិនទាន់ត្រូវបានបញ្ចាក់នៅឡើយទេ ប៉ុន្តែក្រុមហ៊ុនអាវុធដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូនេះ ត្រូវបានគេចាត់ទុកថាជាអ្នកដើរតួសំខាន់ក្នុងការអភិវឌ្ឍអាវុធ នាពេលអនាគតសម្រាប់យោធារុស្ស៊ី។
លោក Bendett អ្នកស្រាវជ្រាវនៅឯមជ្ឈមណ្ឌលសម្រាប់ស្ថិតិកងទ័ពជើងទឹកបាននិយាយថា: «រុស្ស៊ីចាត់ទុក ផ្កាយរណបរបស់អាមេរិក គឺជាគ្រោះថ្នាក់ដោយផ្ទាល់ នៅពេលដែលប្រឈមមុខគ្នាក្នុងអំឡុងពេលសង្គ្រាម “។ ការអភិវឌ្ឍបច្ចេកវិទ្យាឡាស៊ែរ គឺជាជំហានបន្ទាប់ក្នុងការធ្វើឱ្យប្រសើរឡើងនូវអាវុធរបស់ រុស្ស៊ី សហរដ្ឋអាមេរិកនិងប្រទេសចិន។
ឧត្តមសេនីយ៍អាមេរិកលោក David Goldfein អះអាងថាប្រទេសនេះត្រូវការឧបករណ៍ អក្នជំនាញនិងប្រាក់រាប់ពាន់លានដុល្លារដើម្បីសម្រេចមហិច្ឆតារបស់ខ្លួននៅក្នុងសង្គ្រាមអវកាស។ ការលំបាកយ៉ាងខ្លាំងបំផុតជាមួយអាវុធឡាស៊ែរគឺបង្កើតប្រភពឋាមពលដ៏ខ្លាំងគ្រប់គ្រាន់សម្រាប់បំរើការបាញ់ ចម្ងាយរាប់សិបគីឡូម៉ែត្រ៕ ចន្ទ្រា