ភ្នំពេញ ៖ អាសូចិត្តប្រពន្ធណាស់ខំរត់តាមរកប្តីដល់មន្ទីរពេទ្យលោកសង្ឃតែអកុសលគាត់បានស្លាប់ចោលប្រពន្ធនិងកូនក្នុរបស់គាត់នៅក្នុងផ្ទៃទើបតែអាយុប្រាំ៨ខែ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង 3 និង ៣០ នាទីទៀបភ្លឺថ្ងៃចន្ទទី៨ ខែមីនាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចផ្សារព្រៃទារ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
សពមានឈ្មោះ កុលស៊ីធូន ភេទប្រុសអាយុ ២៨ ឆ្នាំមុខរបរកម្មករ រោងចក្រ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ៤៧ រសនៅជាមួយប្រពន្ធ ជិតផ្សាព្រៃទារ មានស្រុកកំណើតនៅខេត្តព្រៃវែង។
បើយោងតាមប្រភពព័ត៌មានពីអ្នកមីងម្នាក់ដែលគាត់រស់នៅជាប់បន្ទប់ជួលជាមួយបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុពីព្រលប់ជនរងគ្រោះបានអង្គុយហូបបាយជាមួយប្រពន្ធ និងនិយាយលេងធម្មតាទេពេលហូបបាយរួចក៏បានចាក់សោបន្ទប់ចូលសំរានបាត់ទៅ ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែបុរសជាជនរងគ្រោះបានចុកឆ្អល់ស្រែកឲ្យគេជួយពេលដែលចុះមកដល់កម្មចណ្តើរស្រាប់តែដួលបាត់មាត់ឈឹងរួចនាក់មីងបានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកយកទៅសង្រគោះភ្លាមៗ តែអកុសលគាត់បានស្លាប់នៅលើរថយន្តសង្គ្រោះបន្ទាន់បាត់ទៅហើយរួចរថយន្តសង្គ្រោះបន្ទាន់បានដឹកយកសពរបស់គាត់មកវិញដើម្បីឲ្យសមត្ថកិច្ចចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចបានទំនាក់ទំនងទៅខាងជំនាញកោសល្យវិច័យឲ្យចុះមកពិនិត្យទៅលើសព ដោយខាងជំនាញកុសលវិច័យបញ្ជាក់ច្បាស់ថាគាត់ពិតជាស្លាប់ដោយសារខ្យល់គមែន រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សា មេត






