Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​កម្ពុជា ផ្ដល់​ថវិកា ២០០​លាន​រៀល​ទៀត ដល់​ខេត្ត​ទាំង ៧​ជាប់​ព្រំដែន​ថៃ ដើម្បី​ដោះស្រាយ​ការហូបចុក​របស់​ពល​ករ​ខ្មែរ

​ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា ថវិកា ២០០​លាន​រៀល​ទៀត ផ្ដល់​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឧបត្ថម្ភ​ជូន​ខេត្តបន្ទាយមានជ័យ និង​ផ្ដល់​សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ​បរិភោគ ជាច្រើន​ទៀត ដល់​ខេត្ត​ទាំង ៧​ជាប់​ព្រំដែន​ថៃ ដើម្បី​ដោះស្រាយ​ការហូបចុក​របស់​ពល​ករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​។​

​ការផ្តល់​ជំនួយ​ដល់​បណ្តា​ខេត្ត​កម្ពុជា ដែល​នៅជាប់​ព្រំដែន​ថៃ បានធ្វើ​ឡើងជា​បន្តបន្ទាប់ ដើម្បី​រៀបចំ​ការធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ពលករ​ខ្មែរ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ ក្រោយពេល​ប្រទេស​ថៃ បាន​ផ្ទុះឡើង​នូវ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​យ៉ាងខ្លាំង​ក្លា ដែល​ផ្តើមចេញពី​ខេត្ត​សាមុត​សា​ខន ប្រទេស​ថៃ​។​

​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ឲ្យ​ដឹង​ទៀតថា គិត​ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១៦ ខែមីនា សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​ជំនួយ​ឃី​ត សរុប ៥៦,១០០ ទឹកបរិសុទ្ធ ៦៨,០០០​កេស និង​មី​កញ្ចប់ ២៩,២០០​កេស និង​ថវិកា​ជាច្រើន​ពាន់​លាន​រៀល​។ ដោយឡែក​ចំនួន​ពលករ​វិញ បើ​គិត​ត្រឹម​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅនេះ មាន​ពលករ​ខ្មែរ​ជាង ៣.៥​ម៉ឺន​នាក់​ហើយ​បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។​

​នាពេល​កន្លងមក ធ្លាប់មាន​ការភាន់ច្រឡំ​ថា សម្ដេច​តេ​ជោ​សម្រេច​លើកលែង​ការធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​ពលករ​ដែល​វិលត្រឡប់​មកពី​ថៃ​ចូល​កម្ពុជា នៅតាម​ខេត្ត​ជាប់​ព្រំដែន ប៉ុន្តែ​ធាតុពិត សម្ដេច​គ្រាន់តែ​ចង់​ឲ្យ​ពួកគេ​ផ្លាស់ប្ដូរ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅឯ​ស្រុកកំណើត​របស់​ពួកគេ​តែប៉ុណ្ណោះ ដោយ​ចាត់ចែង​កង​ទាហាន​ជា​អ្នក​ដឹកជញ្ជូន ព្រោះ​វា​មាន​ភាពងាយស្រួល​ក្នុងការ​ចាំបាច់​ណាមួយ និង​ដើម្បី​បន្ធូរបន្ថយ​ភាព​ចង្អៀត​ណែនណាន់​អ្នកធ្វើ​ច​ត្តា​ឡឺ​ស័ក​នៅតាម​បណ្ដា​ខេត្ត​ផងដែរ​។

​សម្ដេច​តេ​ជោ បានបញ្ជាក់​ហើយ​បញ្ជាក់ទៀតថា មិនអាច​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះទេ ហើយក៏​មិន​ដូច​ការយល់​ខុស​នោះដែរ ពោលគឺ សម្ដេច​តេ​ជោ មិនបាន​អនុញ្ញាត​ដូច្នេះ​ឡើយ គឺ​មានតែ​អំពាវនាវ​ទៅកាន់​បុគ្គល​សាមី ឱ្យចូល​រួម​ធ្វើ​ច​ត្តា​ឡី​ស័ក កុំ​មានការ​គេចវេះ និង​បាន​បញ្ជា​ទៅកាន់​អាជ្ញាធរ​-​សមត្ថកិច្ច​ពាក់ព័ន្ធ ឱ្យ​ពង្រឹង​ការត្រួតពិនិត្យ​ការធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យបាន​តឹងរ៉ឹង​ថែមទៀត​។ ដូច្នេះ​សូមកុំ​មានការ​យល់ច្រឡំ​តទៅទៀត​ឱ្យសោះ​៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ​CEN​

×