ភ្នំពេញ ៖ ថ្មីៗនេះ វីដេអូមួយដែលបង្ហាញឲ្យឃើញក្មេងស្ទាវ២នាក់ជិះម៉ូតូ ទះក្បាលជនបរទេសម្នាក់ ដែលកំពុងជិះកង់សុខៗ ដើម្បីធ្វើជាល្បែងលេងសើច បង្ហោះនៅលើ Tik Tok បានធ្វើឲ្យមហាជនជាច្រើន បញ្ចេញកំហឹង និងស្អប់ខ្ពើមយ៉ាងខ្លាំង។
យ៉ាងណាមិញ សកម្មភាពនៃទង្វើរដ៏អសិលធម៌របស់ក្មេងស្ទាវទាំងនេះ ដែលអាចមានគ្នីគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ត្រូវបានគេប្រាប់ឲ្យដឹងថា ធ្វើឡើងនៅក្នុងទឹកដីខណ្ឌជ្រោយចង្វារតែម្តង ខណៈដែលស្លាកលេខម៉ូតូគឺ ភ្នំពេញ1HK2418។
ដោយឡែក អ្នកលេងបណ្តាញសង្គមវិញ ក្រោយពីបានឃើញបែបនេះ ក៏បានបញ្ចេញកំហឹងខ្លាំងៗថា៖ «ខួរក្បាលពោរពេញដោយភាពភ្លើតភ្លើន បេ រឿងចោរម្សៀត គិតឃើញណាស់ ផឹកស៊ី ជក់ថ្នាំ វ៉ៃកាប់ចាក់ បែកស្លុយ ក្នុងសង្គម គេ ថា គេ ឡូយហើយហ្នឹង គ្មានដឹងខ្យល់ ដឹងល្ហើយអីទេ អាណិតស្រុកខ្ញុំណាស់, ពូកអាអត់កំណើតជនជាតិខ្មែរគេមានចរឹកល្អណាស់ មិនមែនដូចពូកហែងពីរក្បាលហ្នឹងទេ ធ្វើអោយបរទេសមើលងាយខ្មែរ ជូនពរអោយហែងដេកគុកឆាប់ៗ»។
ដោយសារតែឃើញជនប្រព្រឹត្តខុស តែងតែសុំទោសរួចខ្លួន គេក៏បានលើកឡើងបែបនេះថា៖ «ស្រុកខ្មែរមានច្បាប់ ធ្វើខុសឃាត់ខ្លួនបានយកមកអប់រំ និងសុំទោសរួចខ្លួន ទើបបានជាមនុស្សមួយចំនួនមិនខ្លាចញញើតនៅទង្វើរដែលបានធ្វើ ព្រោះធ្វើខុសសុំទោសរួចខ្លួន ច្បាប់ដាក់ទោសមិនដាក់ទោស មានបែងចែកជាពីរ សម្រាប់អ្នកក្ររខុសតិចក៏ធ្ងន់សុំទោសអោនក្បាលដល់ដីក៏មិនរួចខ្លួន អ្នកមានអង្គុយអង្រួនជើងសុំទោសមួយម៉ាត់ ភ្ជាប់ជាមួយនឹងស្រោមសំបុត្រអោយរួចខ្លួនបាត់ នេះជាច្បាប់, បេ ចាប់ពួកវា បាន កុំយកមកអប់រំ ដាក់ទោសហើយ ញាត់ពួកវា ចូលក្នុងគុកទៅ ទេីបវា សមនឹងសណ្ដានអា ថោកទាបពីរនាក់ហ្នឹង ! ហើយអា អ្នកតាមថតហ្នឹង ក៏អ៊ីចឹងដែរ !»។
ជាមួយនឹងទង្វើរដ៏មិនសមរម្យរបស់ក្រុមក្មេងស្ទាវខាងលើនេះផងដែរ ក្នុងនោះ លោក ចែម ចាន់រ៉ា (នាយ ពាក់មី) ព្រោះតែអត់ទ្រាំពុំបាន ក៏បានបង្ហោះសារជូនជាដំណឹងដល់ស្ទាវទាំងនោះត្រៀមខ្លួនឲ្យហើយទៅយ៉ាងដូច្នេះថា៖ «ចាំខ្ញុំជួយអោយក្មេង២នាក់នឹងកាន់តែល្បីដល់ប៉ូលិស ធ្វើឲ្យបរទេសមើលងាយខ្មែរ ដោយសាររឿងអត់ប្រយោជន៍ ខ្ញុំមិនគាំទ្ររទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





