ភ្នំពេញ ៖ ជនជាតិចិនស្រវឹងស្រាធ្លាក់ភ្នែក បួងចង្កូតរថយន្តជ្រុលឡើងពាក់ចិញ្ចើមប្រឡាយលូទឹកស្អុយ ផ្អើលដល់សមត្ថកិច្ចមកជួយទាំងអន្តរាគមន៍ទាំងយប់ ។
ហេតុការនេះបានកើតឡើង នៅវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃទី០៨ខែមីនាឆ្នាំ២០២១ ត្រង់ចំណចប្រឡាយលូទឹកស្អុយ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា បុរសជនជាតិចិនម្នាក់ បើកយន្តហ៊ីយ៉ាន់ដាយH-1 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2AU-2162 បើកបរម្នាក់ឯងស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំ តាមបណ្ដោយផ្លូវផ្សារសាំហាន់ ទិសដៅពីជើងទៅត្បូង ក្នុងល្បើនលឿន លុះមកដល់ត្រង់ចំណុចផ្លូវប្រឡាយលូបត់ស្ដាំ បួងចង្កូតជ្រុលក៏ឡើងពាក់លើចិញ្ចើមលូបែកកង់ក្រោយខាងស្ដាំ កល់ទ្រូងរថយន្តទៅមុខលែងរួច ក្នុងហេតុការណ៍នេះពុំមានអ្នកណាម្នាក់រងរបួសឡើយ ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរនោះបានបានរាយការណ៍ទៅសម្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ចំណែកជនជាតិចិនក៏បានខលហៅជនជាតិដូចគ្នានិងអ្នកបកប្រែមកជួយនិយានិងទាញ់រថយន្តចេញពីគែមលូ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានមកដល់ ជួយគាល់ជាមួយប្រជាពលរដ្ឋនិងក្រុមជនជាតិចិន ទើបបានទាញឬរថយន្តនោះចេញបានមកវិញ ដោយមិនមានប៉ះពាល់ដល់សម្បត្តិសាធារណៈ ក្រុមជនជាតិចិនក៏សុំសមត្ថកិច្ចយករថយន្តទៅផ្ទះវិញ ដោយបើកទាំងកង់បែក៕ រក្សាសិទ្ធិដោយ៖ សារឿន




