Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ខែ​ដំបូង​ឆ្នាំ​២០២១​នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក មាន​ចំនួន ៦១៤​លាន​ដុល្លារ​អាមេរិក​

​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក មាន​ចំនួន ៦១៤​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ខែ​ដំបូង​នៃ​ឆ្នាំ​២០២១​នេះ​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​ការិយាល័យ​ស្ថិតិ​របស់​សហរដ្ឋអាមេរិក​។​

​កម្ពុជា​នាំចេញ​ទៅ​អាមេរិក​មានតម្លៃ​ប្រមាណ ៥៨០​លាន​ដុល្លារ ដែលមាន​កំណើន ៣,៦៩​ភាគរយ​ពី​ឆ្នាំទៅ​មួយឆ្នាំ ពី​៥៦០​លាន​ដុល្លារ ខណៈពេលដែល​ការនាំ​ចូល​វិញ​មាន​ជិត ៣៤​លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ​ជិត ៣១​ភាគរយ កើន​ពី​ជិត ២៦​លាន​ដុល្លារ​អាមេរិក​។​

​គួរ​បញ្ជាក់ថា​ពាណិជ្ជកម្ម​រវាង​អាមេរិក​កាលពី​ឆ្នាំមុន​មាន​ចំនួន ៦,៩​ប៊ី​លាន​ដុល្លារ​អាមេរិក កើនឡើង​ជិត ១៨​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩​។ កម្ពុជា​បាន​នាំចេញ​ទៅកាន់​អាមេរិក​មាន​ចំនួន ៦,៥៧​ប៊ី​លាន​ដុល្លារ និង​នាំចូល​ប្រមាណ ៣៤៣​លាន​ដុល្លារ​អាមេរិក កើនឡើង​៣៣​ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៩៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×