ភ្នំពេញៈ មានមនុស្សចំនួន ៣២៦នាក់បានស្លាប់ និងរបួសចំនួន ៨៦៩នាក់ ក្នុងនោះធ្ងន់ចំនួន ៥៣៤នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល ៦៦ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលសារព័ត៌មាន CEN ទទួលបាននៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។
របាយការណ៍បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ បានកើតឡើងចំនួន ៧លើក ស្លាប់ ៣នាក់ និងរបួស ៩នាក់ ក្នុងនោះរបួសធ្ងន់ ៥នាក់ និងស្រាល ៤នាក់។
របាយការណ៍បានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ៦៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៥៦៥៦៣គ្រឿង ក្នុងនោះម៉ូតូចំនួន ៤១៥៣៧គ្រឿង និងរថយន្តចំនួន ១៥០២៦គ្រឿង ក្នុងនោះរថយន្តតូច ១២១៩៧គ្រឿង និងធំ ២៨២៩គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ



