ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោក ដេញស្ទាក់ចាប់ចោរឆក់ម្នាក់ក្រោយពេលដែលជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងភ្លាមៗនោះ ជនរងគ្រោះបានជិះម៉ូតូដេញតាមជនសង្ស័យពីក្រោយ ហើយក៏បានជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយនិងរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះដល់រូបគាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៨ខែមីនាឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ក្រោយពេលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេចរួចមក ជនសង្ស័យបានព្យាយាមជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពី ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1 HP 5341
បន្ទាប់ពីទទួលបានភិនភាគនិងផ្លាកលេខម៉ូតូរបស់ជនសង្ស័យខាងលើនេះ ហើយនោះកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោក និងនគរបាលចរាចរណ៍ប្រចាំគោលដៅស្តុបមួយចំនួន បានដេញស្ទាក់និងទាក់ទង់តាមវិទ្យុសដេញប្រផិតចាប់ពភីង រហូតដល់ចំណុចស្ពានអាកាសស្ទឹងមានជ័យ ជនសង្ស័យមានការភិតភ័យខ្លាំងពេកក៏បានផ្តួលម៉ូតូទុកចោល រួចរត់ចូលប្លុកសំបុកគ្រឿងញៀនមួយកន្លែងជាប់និងមាត់ប្រឡាយសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌជ័យគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌទួលគោក បានចុះមកយកម៉ូតូជនសង្ស័យទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីស្រាវជ្រាវរកអតសញ្ញាណម្ចាស់ម៉ូតូខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សួង សាម








