Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកម្តាយ​យំ​បោក​ខ្លួន បន្ទាប់​ក្រពើ​អូស​យក​កូនប្រុស​អាយុ ៨ ឆ្នាំ ទៅ​បាត់ និង​កាន់តែ​ស្លុត ក្រោយ​រកឃើញ​សត្វ​ក្រពើ ព្រោះថា​…

​នេះ​ជាហេតុ​ការណ៍​ដ៏​ស្លុតរន្ធត់​មួយ ខណៈដែល​ក្មេងប្រុស​អាយុ ៨ ឆ្នាំ ម្នាក់ ត្រូវបាន​សត្វ​ក្រពើ​មួយ​ក្បាល លេប​យកទៅ​បាត់ ខណៈ​ក្មេង​នោះបាន​ទៅ​ហែល​ទឹកទន្លេ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។​

​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន 7News បាន​ឲ្យ​ដឹងថា ក្មេងប្រុស​រងគ្រោះ បាន​ទៅ​ហែល​ទឹក នៅ​កោះ Borneo ជាមួយ​ប្អូនប្រុស​ម្នាក់ទៀត ខណៈ​ពុក​របស់​ពួកគេ​កំពុង​ឈរ​មើល​នៅក្បែរ​ផ្ទះ នៅពេលនោះ ក្មេងប្រុស​នោះ ក៏​ស្រាប់តែ​ត្រូវ​សត្វ​ក្រពើ​មួយ​ក្បាល​ត្របាក់​យកទៅ​បាត់​តែម្តង​។​

​ក្រោយ​ឃើញបែបនេះ ឪពុក​របស់​ក្មេងប្រុស​រងគ្រោះ ក៏បាន​លោត​ចូល ដើម្បី​ជួយសង្គ្រោះ​កូន​របស់ខ្លួន ប៉ុន្តែ ជា​អកុសល សត្វ​ក្រពើ​នោះបាន​គេចខ្លួន​បាត់ទៅហើយ​។​

​មន្ត្រី​ភ្នា​ក់​ស្វែងរក និង​ជួយសង្គ្រោះ​បន្ទាន់​ក្នុង​តំបន់ ដែល​គេ​ស្គាល់​ឈ្មោះថា Oktavianto បាន​និយាយថា «​គាត់​បាន​ដេញតាម​ក្រពើ និង​វាយ​វា​ដោយ​ដៃទទេ​របស់គាត់ ប៉ុន្តែ គាត់​មិនអាច​យកឈ្នះ​វា​បានឡើយ​»​។​

​នៅ​ថ្ងៃ​បន្ទាប់មក អ្នកភូមិ​ក្នុង​តំបន់​នោះ បានចាប់ផ្តើម​ស្វែងរក និង​ចាប់បាន​ក្រពើ​ដ៏​ធំ ប្រវែង ៦ ម៉ែត្រ ហើយក៏​បានសម្លាប់​វា​ចោល​ផងដែរ​។ ក្រោយ​វះ​ពោះ​វា​បើក​មើល ពួកគេ​បាន​ទាញ​សាកសព​ក្មេងប្រុស​អាយុ ៨ ឆ្នាំ នៅ​ចំពោះ​ក្រុមគ្រួសារ ដែល​បាន​ស្រែក​ទ្រ​ហ៊ោ​យំ​យ៉ាងខ្លាំង​។​

​លោក Oktavianto បាន​និយាយថា ទន្លេ​នេះ​ត្រូវបាន​គេ​ដឹងថា ជា​ជម្រក​របស់​សត្វ​ក្រពើ ប៉ុន្តែ អ្នកស្រុក​តែងតែ​ទៅ​ទីនោះ ដើម្បី​ងូតទឹក និង​យក​ទឹក​សម្រាប់​ចម្អិន​អាហារ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×